សន្ទស្សន៍ ផ.ម.ក មានការធ្លាក់ចុះត្រឹម ០,០១% ប៉ុណ្ណោះមកបិទត្រឹម ៤៦៦,៩៣ ពិន្ទុនៅថ្ងៃចន្ទដើម
សប្តាហ៍នេះ។ ភាគហ៊ុន PPSP និង PAS មានការឡើងថ្លៃចំនួន ៣០ និង ២០រៀល នៅថ្លៃ ២.១១០ និង ១៣.៣០០ រៀលក្នុងមួយហ៊ុន។
ភាគហ៊ុន PEPC, PWSA, GTI និង PPAP មានការធ្លាក់ថ្លៃចំនួន ១០,២០,៤០ និង ៤០រៀលរៀងគ្នា ក្នុងមួយភាគហ៊ុន។ រីឯភាគហ៊ុន អេស៊ីលីដា បានរក្សាថ្លៃថេរ ដដែលនៅថ្លៃ ១០.៣២០ រៀលក្នុងមួយហ៊ុន។ ឌីប៊ីឌី នៃផ្សារកំណើនបានឡើងថ្លៃចំនួន ១០រៀល មកបិទនៅថ្លៃ២.៣២០ រៀល ក្នុងមួយហ៊ុនដែលជាថ្លៃខ្ពស់ជាងគេរបស់ខ្លួនក្នុងឆ្នាំនេះផងដែរ។ តម្លៃជួញដូរសរុបនៃទីផ្សារទាំងពីរមានចំនួន ៤០៧,៩លានរៀល៕