Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ីនិយាយថា កោះបាលីចាប់ផ្តើមបើកឲ្យអ្នកទេសចរទៅទស្សនាឡើងវិញ

ហ្សាកាតា៖ ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃចន្ទ (៣១ មករា) ថា កោះបាលីនៃប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមស្វាគមន៍អ្នកដំណើរពីគ្រប់ប្រទេសទាំងអស់ចាប់ពីចុងសប្តាហ៍នេះតទៅ។ លោក សេនឌាយហ្គា អូណូ (Sandiaga Uno) រដ្ឋមន្រ្តីទេសចរណ៍ បានប្រាប់សន្និសីទកាសែតមួយថា ទោះបីកោះបាលីបានបើកឱ្យភ្ញៀវទេសចរមកពីប្រទេសចិន នូវែលហ្សេឡង់និងប្រទេសជប៉ុន ក្នុងចំណោមប្រទេសដទៃទៀតនៅពាក់កណ្តាលខែតុលាក៏ដោយ ក៏មិនមានជើងហោះហើរត្រង់មកពីប្រទេសទាំងនេះដែរ។

ការបើកឡើងវិញនេះអនុវត្តតាមសេចក្តីប្រកាសស្រដៀងគ្នានេះ ដែលប្រទេសថៃនិងហ្វីលីពីនដែលបានផ្អាកការលើកលែងការធ្វើចត្តាឡីស័កនៅខែធ្នូ ជុំវិញភាពមិនប្រាកដប្រជាដំបូងអំពីប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង។ ការសម្រេចចិត្តនេះកើតឡើង បើទោះបីជាមានការកើនឡើងនូវកំណើនតិចតួចនៃការឆ្លងកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌូណេស៊ី ទោះបីប្រទេសនេះបានគ្រប់គ្រងការរីករាលដាលការឆ្លងកូវីដ-១៩បាននៅក្នុងពាក់កណ្តាលឆ្នាំមុនក៏ដោយ។ អាជ្ញាធរសុខាភិបាលបានសន្មតថាការកើនឡើងនេះគឺដោយសារតែកូវីដ-១៩បំប្លែងថ្មីOmicron ។

កន្លែងដែលគេស្គាល់ថា ជាទីសម្រាប់ជិះស្គីលើទឹក ប្រាសាទ ទឹកធ្លាក់ និងការកម្សាន្តពេលរាត្រីរបស់ខ្លួនកោះបាលីបានទាក់ទាញភ្ញៀវបរទេសប្រមាណ ៦,២លាននាក់នៅឆ្នាំ 2019 ឆ្នាំមិនទាន់ផ្ទុះកូវីដ១៩ ប៉ុន្តែការរឹតត្បិតនៅតាមព្រំដែនដោយសារកូវីដ បានបំផ្លិចបំផ្លាញទេសចរណ៍យ៉ាងខ្លាំងដែលជាធម្មតាមានតម្លៃ 54 ភាគរយនៃសេដ្ឋកិច្ចរបស់ខ្លួន។

ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរីបាននិយាយកាលពីថ្ងៃសុក្រថាខ្លួននឹងបន្តការហោះហើរទៅកាន់កោះបាលីពីប្រទេសសិង្ហបុរីដោយចាប់ផ្តើមនៅថ្ងៃទី 16 ខែកុម្ភៈ។ លោក Luhut Pandjitastan ទេសរដ្ឋមន្ត្រី បានថ្លែងថា ចាប់ពីថ្ងៃទី៤កុម្ភៈ ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 នឹងតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងចន្លោះពី 5 ទៅ 7 ថ្ងៃ។ កាលពីសប្តាហ៍មុនប្រទេសឥណ្ឌូនេស៊ីបានបើកកោះចំនួន 2 នៅជិតប្រទេសសិង្ហបុរីដល់ភ្ញៀវទេសចរណ៍៕ ប្រភព៖រ៉យទ័រ

×