Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចព្រមព្រៀង FTA កម្ពុជា-ចិន នឹងពង្រីកលើវិស័យ ជាច្រើនរួមមាន វិស័យពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ ដឹកជញ្ជូន និងកសិកម្ម

ភ្នំពេញ៖​ ថ្មីៗនេះ ប្រទេសកម្ពុជា​ ​និង​ចិន ​បាន​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​F​T​A​ ​ដែល​ជា​កតិកាសញ្ញា​ពាណិជ្ជកម្ម​ទ្វេភាគី​លើកដំបូង​របស់​កម្ពុជា​ ​ចាប់ពី​ដើម​ឆ្នាំ២០២២នេះ​។​​ កិច្ចព្រមព្រៀង​​ ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ​១​២​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​០​ ​ដែលបាន​នាំមក​នូវ​សមាមាត្រ​នៃ​ផលិតផល​ពន្ធ​សូន្យ​នៅ​ក្នុង​ពាណិជ្ជកម្ម​ទំនិញ​ជាង​ ​៩​០​​ភាគរយ​។​

​ប្រទេស​ចិន ​នឹង​ផ្តល់​ស្ថានភាព​មិន​បង់ពន្ធ​ដល់​ការនាំចូល​ប្រហែល​ ​៩​៨​ភាគរយ​នៃ​ទំនិញ​ពី​កម្ពុជា​ ​ខណៈ​ដែល​កម្ពុជា​ បាន​យល់ព្រម​លើ​ការលើកលែង​ព​ន្ឋ​រហូតដល់​ ​៩​០​ភាគរយ​នៃ​ការនាំចូល​ពី​ប្រទេស​ចិន​។​

​តាមរយៈកិច្ចព្រមព្រៀង​​នេះ កម្ពុជា​-​ចិន​ ​នឹងពង្រីក​លើ​វិ​ស័​យ​ជាច្រើន​ ​រួម​មានវិស័យពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​ការ​វិនិយោគ​ ​ការ​​​ដឹកជញ្ជូន​ ​និង​កសិកម្ម​។ លោក​ ​ប៉ែន​ សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ ​ ​បានឱ្យដឹងថា​ ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ ​និង​ចិន ​រំពឹង​ថា​នឹង​កើន​ឡើង​ ​គាំទ្រ​ដោយ​ការ​អនុវត្ត​ ​F​T​A​ ​ទ្វេភាគី​។​ លោកថា ​F​T​A​ អនុញ្ញាត​ឱ្យ​នាំចេញ​ផលិតផល​កសិកម្ម ​ពី​កម្ពុជា ​ទៅកាន់​ប្រទេស​ចិន​។

​ការនាំចេញ​របស់​កម្ពុជា ​ទៅកាន់​ប្រទេស​ចិន ​បាន​កើន​ឡើង​ ចំនួន​៣៩ ​ភាគរយ ​គិតជា​ទឹកប្រាក់​ចំនួន​១​,​៥​១​០​លាន​លាន​ដុល្លារ​អាមេរិក​កាលពីឆ្នាំមុន។

អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ផលិតផល​ភាគច្រើន ​ដែល​នាំចេញ​ទៅ​ប្រទេស​ចិន​ ​ជា​ផលិតផល​កសិកម្ម​។​ការ​នាំចេញ​ផលិតផល​កសិកម្ម​ភាគច្រើន​រួម​មាន​ ​អង្ករ​ ​ស្វាយ​ ​និង​ដំឡូងមី​ ​ទៅ​ប្រទេស​ចិន​។​ ​​រីឯការនាំចូល​របស់​កម្ពុជាវិញ ​ជា​ផលិតផល​ឧស្សាហកម្ម​ ​និង​វត្ថុធាតុដើម​សម្រាប់​ឧស្សាហកម្ម​កាត់​ដេរ​ ​និង​សម្ភារ​សំណង់​។​

គួរបញ្ចាក់ថា ​​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញតួលេខ​ថា​ ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ចិន បាន​ឈាន​ដល់​ ​១​១​,​១​៤​៤​ ​លាន​ដុល្លារ​អាមេរិក កាលពីឆ្នាំមុន​ ​កើន​ឡើង​ ​៣​៧​,​២​៨​ ​ភាគរយ​ បើធៀប​នឹង​ឆ្នាំ​ ​២​០​២​០​។​ ​ការនាំចូល​សរុប​ពី​ប្រទេស​ចិន​ មាន​តម្លៃ​ ​៩​,​៦​៣​៣​លាន​ដុល្លារអាមេរិក​ ​កើន​ឡើង​ ​៣​៧​ ​ភាគរយ​៕​

×