Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចពន្លត់អគ្គិភ័យ កោះហៅនារីម្នាក់ ឈ្មោះ​ វង្ស​ លក្ខ័ណា​ ដែលជាម្ចាស់អាខោនហ្វេសប៊ុក​ NaNa Anna បានចូលទៅខមិ​នថា​ (ឡានទឹកចចារអត់ត្រូវមែន)​

ភ្នំពេញ ៖ នារីម្នាក់ឈ្មោះ​ វង្ស​ លក្ខ័ណា​ ដែលជាម្ចាស់អាខោនហ្វេសប៊ុក​ NaNa Anna បានចូលទៅខមិ​នថា​ (ឡានទឹកចចារអត់ត្រូវមែន)​ ដែលជាការប្រមាទមើលងាយមកលើកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់យើង​ ហើយត្រូវបានសមត្ថកិច្ចកោះហៅ​ ចូលខ្លួនមកបំភ្លឺ​ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន​។

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា NaNa Anna ដែលបានសរសេរថា (ឡានទឹកចចារអត់ត្រូវមែន)​ ដែលជាករណីអគ្គិភ័យខាងលើនេះ​ កើតឡើងនៅតាមបណ្តោយផ្លូវណតប្រ៊ិត ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ​​ រាជធានីភ្នំពេញ​ នាថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២២នេះ។

ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក NaNa Anna ដែលបានសរសេរបែបនេះ​ ​និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច​ ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។
ប៉ុន្តែ​ នៅរសៀលថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២២​ កម្លាំងសមត្ថកិច្ច​ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានកោះហៅឈ្មោះ​ អ៉ឹម​ រឿន ចូលខ្លួនមកបំភ្លឺ​ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ​ ជាពិសេស​ សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់​ ដើម្បីសុំការលើកលែងទោស​៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×