ភាគហ៊ុនចំនួន ៣ នៅលើទីផ្សារគោលនៃផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃម្សិលមិញបានធ្លាក់ចុះ ដោយបានទាញសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ឲ្យធ្លាក់ចុះ ០,០៧% មកបិទត្រឹម ៤៦៦,៣៨ ពិន្ទុ។
ភាគហ៊ុនទាំង៣នោះ រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងផេសថិក ដែលបានធ្លាក់ចុះ ៤០, ៤០ និង ១០ រៀលរៀងគ្នា។ ឌីប៊ីឌី នៅលើទីផ្សារកំណើនក៏បានបង្ហាញការធ្លាក់ចុះ ១០រៀលផងដែរ។ តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរមានចំនួន ៣២០,៨១លានរៀល៕