វត្ត ថាំទេពនិម្មិត (Tham Thepnimit) ក្នុងស្រុក ដុក ខាថៃ (Dok Khatai) ខេត្តផាយ៉ៅ (Phayao) នៅក្នុងប្រទេសថៃ មានភាពល្បីល្បាញដែលក្លាយជាគោលដៅទស្សនាសត្វក្ងោកព្រៃ ដែលមានទីវាលធំនិងមានសត្វក្ងោកជាងមួយរយក្បាល ដែលស្វែងរកអាហាររបស់ពួកវា។
ព្រះតេជព្រះគុណ Sriprai Khema Bhirato ដែលជាព្រះចៅអធិការនៃវត្ត Tham Thepnimit មានសង្ឃដីកាថានិយាយថា ក្ងោកគឺជាសត្វស្លាបក្នុងស្រុក ដែលអាចត្រូវបានរកឃើញនៅជុំវិញខេត្ត។ កាលពីមុន សត្វក្ងោកទាំងនេះធ្លាប់ដើរជុំវិញស្រុកភូមិផ្សេងៗ ដើម្បីស្វែងរកអាហារ ហើយជួនកាលបង្កការខូចខាតដល់ដំណាំនិងកសិផលរបស់អ្នកស្រុក។ បន្ទាប់មក ព្រះតេជព្រះគុណបន្តថា ក្ងោកប្រហែលជាមិនបង្កបញ្ហាទេ ប្រសិនបើវាត្រូវបានគេចិញ្ចឹម ដូច្នេះព្រះតេជព្រះគុណក៏ចាប់ផ្តើមចិញ្ចឹមវា។ ដូច្នេះ វត្តបានចាប់ផ្តើមចិញ្ចឹមនិងឲ្យចំណីសត្វក្ងោក ដែលមករកចំណី។
លោក Somban Panjuree អ្នកស្រុកនៃឃុំ Huai Lan បានបង្ហើបឱ្យដឹងថា ជម្លោះរវាងអ្នកស្រុក និងសត្វក្ងោកបានរសាត់បាត់ទៅ បន្ទាប់ពីព្រះសង្ឃចាប់ផ្តើមមើលថែពួកគេ។ នៅពេលដែលសត្វក្ងោកនាំឱ្យទេសចរណ៍រីកចម្រើន អ្នកស្រុកក៏ចាប់ផ្តើមអភិរក្សពួកវា។
យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Phayao សត្វក្ងោកថៃ ឬ Green Peafowl ដែលស្ថិតនៅក្រោមច្បាប់អភិរក្សសត្វព្រៃរបស់ថៃ និងអន្តរជាតិ ត្រូវបានរកឃើញយ៉ាងសម្បើមបំផុតនៅក្នុងខេត្ត Phayao ដែលមានយ៉ាងហោចណាស់ 4,000 រស់នៅក្នុងខេត្តនាពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនោះ ព្រះចៅអធិការវត្ត Tham Thepnimit Temple Sriprai Khema Bhirato បានចង្អុលបង្ហាញថា លំហូរនៃអ្នកទេសចរបានសម្រាលបន្ទុកលើស្មារបស់គាត់ ដោយសារពេលខ្លះ ព្រះតេជគុណត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនរបស់គាត់ដើម្បីផ្គត់ផ្គង់ចំណីសត្វក្ងោក។ ព្រះអង្គក៏បានសង្កត់ធ្ងន់ថា ព្រះអង្គខិតខំភ្ញាស់សត្វ និងពងក្នុងព្រៃឲ្យបានសមរម្យ ដើម្បីរក្សាទុក មិនបានប្រាក់ចំណូល៕ A24