Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ ប្រកាសពីរការផលិតមាសបានចំនួន ១៧៥១ គីឡូក្រាមនៅភាគឥសាន្ត​  ក្នុងរយៈពេល៦ខែមកនេះ

ក្រចេះ៖ ការប្រកាសពីរការផលិតមាសបាននៅភាគឥសាន្តនេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣,៥៦គីឡូម៉ែត្រ ដែលសាងសង់ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន​ ក្នុងទឹកប្រាក់ ប្រមាណជាង ៣៣លានដុល្លារអាមេរិក។

ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានបើកដំណើរការចម្រាញ់មាសលើកដំបូងរបស់ខ្លួននៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១។ មន្រ្តីរាជរដ្ឋាភិបាល បានអះអាងថា នៅពេលដំណើរការ រោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោន ក្នុងមួយឆ្នាំ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី​ បានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែមកនេះ ក្រុមហ៊ុន អូស្ត្រាលី បានរុករកមាសនៅខេត្តមណ្ឌលគិរី បានចំនួន ១៧៥១គីឡូក្រាម ដោយដុំខ្លះមានទម្ងន់រហូតដល់ជាង៣០គីឡូ។ ហើយថ្ងៃនេះ ក៏ផលិតបានទៀត ដែលជាទូទៅយើងផលិតបានពី ៨០គីឡូ ទៅ១០០គីឡូ”។

សម្តេចតេជោ បានអះអាងថា ការផលិតមាស នៅក្នុងប្រទេសកម្ពុជាបានផលិតកាន់តែច្រើនទៅៗដោយសារប៉ូលសេដ្ឋកិច្ចនៅទិសឥសាន្ត គឺកសិឧស្សាហកម្ម និងធនធានរ៉ែរបស់យើង។ យើងនៅមិនទាន់ស្រាវជ្រាវអស់ទេ ដូចជា រ៉ែបុកស៊ីត រ៉ែធ្យូងថ្ម និងមានកន្លែងផលិតមាសដ៏ទៃទៀត ដែលមិនទាន់បានប្រើប្រាស់នោះទេ ។

សម្តេចតេជោ​ បានបញ្ជាក់ថា មាសដែលផលិតបាននេះមិនទាន់ក្លាយជាមាសទឹកដប់នោះទេ ដោយត្រូវតែដឹកយកទៅផលិតឱ្យក្លាយជាមាសទឹកដប់នៅប្រទេសអូស្ត្រាលី៕

×