Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី​នឹង​បើក​ព្រំដែន​ឡើងវិញ​ទាំងស្រុង​ដល់​អ្នកដំណើរ​ដែល​បាន​ចាក់វ៉ាក់សាំង​ចាប់ពី​ថ្ងៃទី ២១ ខែកុម្ភៈ

នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក ស្កត់ ម៉ូរីសុន (Scott Morrison) បាននិយាយកាលពីថ្ងៃចន្ទ (កុម្ភៈ 7) ថា ប្រទេសអូស្ត្រាលីនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញទាំងស្រុងចំពោះអ្នកកាន់ទិដ្ឋាការដែលបានចាក់វ៉ាក់សាំងទាំងអស់ចាប់ពីថ្ងៃទី 21 ខែកុម្ភៈតទៅ បន្ទាប់ពីជិតពីរឆ្នាំ គិតចាប់តាំងពីគាត់បានប្រកាសបិទព្រំដែនដល់ជនបរទេស ដើម្បីកាត់បន្ថយការគំរាមកំហែងនៃមេរោគកូវីដ-១៩។

លោក Morrison បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថា៖ “ប្រសិនបើអ្នកទទួលបានវ៉ាក់សាំងចំនួន២ដូស យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ” ។ ការបន្ធូរបន្ថយច្បាប់ព្រំដែន នឹងជំរុញវិស័យអាកាសចរណ៍ សណ្ឋាគារ និងអាជីវកម្មទេសចរណ៍ផ្សេងទៀត -ដែលជាវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការបិទខ្ទប់ និងការទប់ស្កាត់ដ៏តឹងតែងផ្សេងទៀត។

ដំណឹង​នេះបានធ្វើឲ្យផ្សារ​ភាគហ៊ុន​នៃ​ការ​ធ្វើ​ដំណើរ និង​ភាគហ៊ុន​ក្រុមហ៊ុន​អាកាសចរណ៍​កើនឡើង​ដោយ​ក្រុមហ៊ុន Qantas កើនឡើង​ជាង 5 ភាគរយ និង​ក្រុមហ៊ុន​ប្រតិបត្តិករ​ទេសចរណ៍ Flight Center កើនឡើង​ជាង 7 ភាគរយ​ក្នុង​ការ​ជួញដូរ​ពេល​រសៀលថ្ងៃទី៧ម្សិលមិញនេះ។

ការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង និងការបិទខ្ទប់ បានជួយអូស្ត្រាលីរក្សាបាននៃចំនួនឆ្លងមេរោគកូវីដ-១៩ ទាបជាងប្រទេសដែលអាចប្រៀបធៀបបាន ប៉ុន្តែករណីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែការឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) ដែលរីករាលដាលយ៉ាងឆាប់រហ័ស។

ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកឆ្លងថ្មីជាង 23,000 នាក់កាលពីថ្ងៃចន្ទ ដែលជាចំនួនទាបបំផុតសម្រាប់ឆ្នាំ 2022 និងនៅឆ្ងាយពីកម្រិតខ្ពស់បំផុតចំនួន 150,000 ប្រហែលមួយខែមុន៕ ប្រភព៖ CNA

×