Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី ហាមប្រាមការមកដល់របស់ភ្ញៀវទេសចរបរទេសនៅអាកាសយានដ្ឋានហ្សាកាតា ខណៈ កូវីដ-១៩ បន្តរីករាលដាលខ្លាំង

ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបាននិយាយថា ប្រទេសឥណ្ឌូណេស៊ី បានហាមឃាត់ភ្ញៀវទេសចរបរទេសចូលប្រទេសខ្លួនជាបណ្ដោះអាសន្នតាមរយៈអាកាសយានដ្ឋានរបស់ទីក្រុងហ្សាកាតា ក្នុងគោលបំណងទប់ស្កាត់នឹងកាត់បន្ថយការរីករាលដាលនៃមេរោគកូវីដ-១៩បំប្លែងថ្មី Omicron ។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រកឃើញករណីកូវីដ-១៩កើនឡើង ដោយមានការឆ្លងមេរោគច្រើនជាង 36,000 ត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ (ថ្ងៃទី 6 ខែកុម្ភៈ) ហើយអត្រាស្នាក់នៅមន្ទីរពេទ្យក្នុងរដ្ឋធានីឈានដល់ 63 ភាគរយ។

ការដាក់ចេញនូវការរឹតបន្តឹងនេះ គឺដើម្បីរារាំងអ្នកទេសចរដែលហោះហើរទៅកាន់ទីក្រុងហ្សាកាតា ដោយកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកោះបាលី បានស្វាគមន៍ការហោះហើរអន្តរជាតិលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំដែលដឹកភ្ញៀវបរទេស។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យថា បទប្បញ្ញត្តិថ្មីអនុវត្តចំពោះភ្ញៀវទេសចរបរទេស និងប្រជាជនឥណ្ឌូនេស៊ីដែលបានធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ថ្ងៃឈប់សម្រាក។

លោក Novie Riyanto អគ្គនាយកអាកាសចរណ៍ស៊ីវិលនៅក្រសួងបាននិយាយថាការសម្រេចចិត្ត “រឹតបន្តឹងការមកដល់របស់ភ្ញៀវទេសចរជាបណ្តោះអាសន្ន” គឺមានបំណងដើម្បីពន្យឺតការរីករាលដាលនៃមេរោគនេះ។ អ្នកទេសចរ ដែលហោះហើរពីបរទេស នឹងនៅតែអាចមកដល់អាកាសយានដ្ឋានបាលី ក៏ដូចជានៅ Batam និង Tanjung Pinang នៅកោះ Riau ក្បែរប្រទេសសិង្ហបុរី។ ប៉ូលីសក៏បានអនុវត្តបម្រាមគោចរនៅកណ្តាលទីក្រុងហ្សាកាតាពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៤ ទៀបភ្លឺ ខណៈដែលការឆ្លងបានបន្តកើនឡើង។

មន្ត្រីឥណ្ឌូណេស៊ីបានព្រមានថាការកើនឡើងនៃករណីឆ្លងកូវីដបំប្លែងថ្មី Omicron អាចនឹងមិនមានកម្រិតខ្ពស់រហូតដល់ចុងខែកុម្ភៈ។ ទោះបីជាមានការព្រួយបារម្ភទាំងនេះក៏ដោយ កោះBali បានស្វាគមន៍ជើងហោះហើរពីទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយដឹកជនបរទេសចំនួន 6 នាក់ ដែលភាគច្រើនជាភ្នាក់ងារទេសចរណ៍ ដែលនៅលើយន្តហោះដើម្បីត្រួតពិនិត្យការត្រៀមខ្លួនរបស់កោះនេះក្នុងការទទួលភ្ញៀវទេសចរបរទេស៕ ប្រភព៖ រ៉យទ័រ

×