Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនអេស៊ីលីដា បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃម្សិលមិញ ចំនួន ១,១០០៛ មកបិទនៅថ្លៃ ១២.១០០៛ ក្នុងមួយហ៊ុន

ភាគហ៊ុនអេស៊ីលីដា បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃម្សិលមិញ ចំនួន ១,១០០៛ មកបិទនៅថ្លៃ ១២.១០០៛ ក្នុងមួយហ៊ុន ជាមួយនឹងតម្លៃជួញដូរចំនួន ១,៩៥ប៊ីលានរៀល។

ភាគហ៊ុនចំនួន៤ ផ្សេងទៀតក៏បានកើនឡើងថ្លៃផងដែរ ចន្លោះពី ២០ទៅ ១២០៛ ក្នុងមួយហ៊ុន ដោយ PWSA បានបិទនៅថ្លៃ ៧.១០០៛ GTI នៅថ្លៃ ៤.២៤០៛ PPSP នៅថ្លៃ ២.០៩០៛ និង PAS នៅថ្លៃ ១៣.៤០០៛។

ភាគហ៊ុន PPAP  ជាភាគហ៊ុនតែមួយគត់នៅលើទីផ្សារគោលដែលបានធ្លាក់ចុះថ្លៃចំនួន ២០រៀលក្នុងមួយហ៊ុន។ នៅលើទីផ្សារកំណើនវិញ ឌីប៊ីឌី (DBDE) បានកើនឡើង ៤០រៀល ដល់ ២.៣៤០រៀលក្នុងមួយហ៊ុន ជាមួយនឹងតម្លៃជួញដូរ ៧៦,៧៨លានរៀល។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ៦,៧០ភាគរយ មកបិទនៅ ៥១៨,៥២ពិន្ទុ ដែលតួលេខប្រហាក់ប្រហែលគ្នានេះ បានឃើញលើកចុងក្រោយកាលពីខែសីហាឆ្នាំមុនមកម្ល៉េះ៕

×