Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) និយាយថា លោកបានជាសះស្បើយពីជំងឺ “ធ្ងន់ធ្ងរខ្លាំង” ហើយ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកបណ្ឌិត មហាធា មហាម៉ាត់ បាននិយាយថា លោកបានជាសះស្បើយពីជំងឺ “ធ្ងន់ធ្ងរខ្លាំង” បន្ទាប់ពីត្រូវបានយកចេញពីវិទ្យាស្ថានជាតិបេះដូង (IJN)។ យោងតាមវីដេអូដែលបានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកកាលពីថ្ងៃពុធ (៩ កុម្ភៈ)។ លោកបណ្ឌិត មហាធា មហាម៉ាត់ បាននិយាយថា “សូមអរគុណព្រោះមនុស្សជាច្រើនដែលបានបួងសួងឲ្យខ្ញុំបានជាសះស្បើយ។ ហើយ​លទ្ធផល​គឺ​ខ្ញុំ​បាន​ជា​សះស្បើយ​ពី​ជំងឺ​ដែល​ធ្ងន់ធ្ងរនេះហើយ»។

“មានពេលខ្លះដែលខ្ញុំគិតថាខ្ញុំនឹងមិនជាសះស្បើយទេ។ ប៉ុន្តែ​សូម​សរសើរ​ដល់​ព្រះ និងក្រុមគ្រូពេទ្យនៅ IJN ខ្ញុំ​បាន​ជា​សះស្បើយ​ហើយ»។ បុរសវ័យ៩៦ឆ្នាំរូបនេះ បាននិយាយដែរថា ពេលនេះគាត់អាចដើរ ហូបចុក និងគេងបាន ប៉ុន្តែនៅតែមិនរឹងមាំគ្រប់គ្រាន់ ដើម្បីត្រឡប់ទៅធ្វើការវិញ។

នៅថ្ងៃទី 4 ខែកុម្ភៈ លោកបណ្ឌិត Mahathir បាននិយាយថា គាត់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវត្រលប់ទៅមន្ទីរពេទ្យវិញនៅពេលល្ងាច ខណៈដែលគាត់នៅតែត្រូវឆ្លងកាត់នីតិវិធីមួយចំនួន។ IJN បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី 5 ខែកុម្ភៈដែលបង្ហាញថាគាត់ត្រូវបានឲ្យចេញពីមន្ទីរពេទ្យ។មន្ទីរពេទ្យបានបន្ថែមថា គាត់នឹងមានការតាមដានសម្រាប់ការបន្តការព្យាបាលរបស់គាត់ “តាមតម្រូវការនៅពេលអនាគតដ៏ខ្លី”៕ ប្រភព៖ CNA

×