Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបាន «ពានរង្វាន់​និយោជក​ឆ្នើម​​ » (Cambodia’s Best Employer Brand Awards) ឆ្នាំ2022 ពីស្ថាប័នអន្តរជាតិ

ភ្នំពេញ´៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ​ទទួលបាន «ពានរង្វាន់​និយោជក​ឆ្នើមក្នុងប្រទេសកម្ពុជា​ » (CAMBODIA’S BEST EMPLOYER BRAND AWARDS) សម្រាប់ឆ្នាំ២០២២ ពីស្ថាប័នអន្តរជាតិ World HRD Congress។ នេះជា​ឆ្នាំ​ទី​ពីរ​ សម្រាប់​ អេ​ អឹម ខេ ក្នុងការទទួល​បាន​ពានរង្វាន់​នេះ  ដែលជាការ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត និង​ការ​វិនិយោគ​របស់យើង​ចំពោះ​បុគ្គលិក អេ អឹម ខេ ទាំងអស់។

អ្នកស្រី ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្ស បានមានប្រសាសន៍ថា៖ “និយោជិត​គឺ​ជា ទ្រព្យដ៏សំខាន់បំផុត​របស់​ក្រុមហ៊ុន។ អេ អឹម ខេ ជឿជាក់​ថា  ការវិនិយោគលើការ​អភិវឌ្ឍ​សមត្ថភាព ដើម្បីអាជីពការងារដ៏ល្អប្រសើរជាមួយគ្រឹះស្ថាន ក៏ដូចជាដើម្បី​រក្សា​បាននូវធនធាន​មនុស្ស​ប្រកប​ដោយ​ទេពកោសល្យ​គឺ​ មាន​សារៈសំខាន់​សម្រាប់​ការ​រីកចម្រើន​ប្រកប​ដោយ​និរន្តរភាព​របស់ អេ អឹម ខេ។

អ្នកស្រីបន្តថា ​បរិយាកាស​ការងារ​ល្អប្រកប​ដោយ​វិជ្ជាជីវៈ ការអភិវឌ្ឍសមត្ថភាព និងការយកចិត្តទុកដាក់ទៅលើអត្ថប្រយោជន៍បុគ្គលិក គឺជាអាទិភាពសម្រាប់ អេ អឹម ខេ។ យើងមានមោទកភាពដែលបានទទួល ​ពានរង្វាន់​និយោជក​ឆ្នើម​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​កាល​ពី​ឆ្នាំ ២០២១ និងសា​រជាថ្មី​នៅ​ឆ្នាំ២០២២​នេះ។​ អេ អឹម ខេ នឹងនៅតែបន្តការប្តេជ្ញាចិត្តដើម្បីរក្សាបាននូវតំណែងជានិយោជកឆ្នើមនេះ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

អេ អឹម ខេ មាន​អតិថិជន​សរុប​ជិត​ ១លាននាក់ ជាមួយ ១៥១សាខា​កំពុង​ប្រតិបត្តិការ និងភ្នាក់ងារ​ជិត ៧០០០​កន្លែង​ទូទាំងប្រទេស។ យើងពិតជាមិនអាចទទួលបាន ពានរង្វាន់​នេះទេ  ប្រសិនបើ​មិនមានការចូលរួមពី​និយោជិត​​ទាំងអស់ ​ក្នុងការអនុវត្តនូវគុណតម្លៃ ដើម្បីអាចរក្សាបាននូវវប្បធម៌ដ៏ល្អរបស់ក្រុមហ៊ុនយើង។​  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕

×