ឆ្នាំជូត ៖ រាសីឡើងខ្ពស់ ។ ការងាររបស់អ្នកឆ្នាំជូតដំណើរការដោយរលូនបំផុត គ្រប់ផែនការសុទ្ធតែសម្រេចដូចបំណង។ ខ្ទង់ចំណូលកើនឡើង លុយកាក់សម្បូរហូរហៀរ។ មនោសញ្ចេតនា ៖ បាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ ជីវិតមានសុភមង្គល។ ទិសនាំលាភ៖ ពាយ័ព្យ តំណមទិស ៖ កើត ។ ពណ៌នាំសំណាង៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់ ។ ការងារគ្រប់យ៉ាងប្រព្រឹត្តទៅដោយជោគជ័យ គ្មានឧបសគ្គរាំងស្កាត់ មានឱកាសបានលាភមកដល់ផ្ទះ។ មនោសញ្ចេតនា ៖ អ្នកនៅលីវគួរឧស្សាហ៍ចូលរួមសកម្មភាពសមូហភាព នឹងជួបមុខសញ្ញាច្រើន ដើម្បីស្វែងយល់។ ទិសនាំលាភ៖ ខាងជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ក្រហម។ ឆ្នាំយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីល្អមធ្យម ។ អាស្រ័យដោយឆន្ទះ និងទេពកោសល្យរបស់ខ្លួន រាល់ការលំបាកក្នុងការងារសុទ្ធតែត្រូវបានមនុស្សឆ្នាំខាលដោះស្រាយយ៉ាងល្អ ប៉ុន្តែចង់ជោគជ័យចាំបាច់ត្រូវរៀនសូត្របន្ថែមទៀត។ ថ្ងៃនេះមិត្តភក្តិនឹងនាំមកឲ្យអ្នកនូវឱកាសរកប្រាក់យ៉ាងល្អ១។ មនោសញ្ចេតនា៖ មានរឿងរកាំរកូសបន្តិច ត្រូវនឹងនរដោះស្រាយកុំឲ្យឥទ្ធិពលខ្លាំងដល់មនោសញ្ចេតនារបស់អ្នកទាំង២។ ទិសនាំលាភ ៖ កើត តំណមទិស ៖ លិច ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ អ្នកយកអាសា ៖ ឆ្នាំថោះ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ ។ ថ្មីៗនេះអ្នកត្រូវរងសម្ពាធធំក្នុងការងារ សភាពផ្លូវចិត្តមិនល្អប្រសើរបណ្តាលឲ្យឥទ្ធិពលច្រើនដល់ការងារ។ ថ្ងៃនេះពុំមែនជាពេលវេលាសមស្របដើម្បីវិនិយោគ។ មនោសញ្ចេតនា ៖ ពិបាកចុះសម្រុងនឹងគ្នា។ ទិសនាំលាភ ៖ ឦសាន តំណម ៖ លិច ។ ពណ៌នាំសំណាង៖ ផ្ទៃមេឃ ។ អ្នកយកអាសា ៖ ឆ្នាំខាល ៕
ឆ្នាំរោង៖ រាសីស្រុតចុះ ។ កុំធ្វើអ្វីដោយបង្ខំព្រោះរាស៊ីមិនល្អ ទោះចង់ក៏ពិបាកបានដូចបំណង ត្រូវប្រមូលផ្តុំឆន្ទះក្នុងការងារ ដើម្បីបញ្ចៀសភាពចន្លោះប្រហោង។ ត្រូវរក្សាទុកដាក់លុយកាក់ដោយប្រយ័ត្នប្រយែងចំណូលមានកម្រិត ចាយវាយត្រូវសន្សំសំចៃ។ មនោសញ្ចេតនា ៖ អ្នកទាំង២ ពិបាកអាចរីកចម្រើនក្នុងរឿងមនោសញ្ចេតនា។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ អាគ្នេយ៍។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់ ។ ថ្ងៃនេះអ្នកឆ្នាំម្សាញ់មានឱកាសសហការការងារល្អ ត្រូវព្យាយាមកុំឲ្យខកខាន។ រាសីកំពុងឡើង ហេតុនេះរកស៊ីអ្វីក៏ទទួលផលចំណេញមកវិញដែរ។ មនោសញ្ចេតនា ៖ ល្អប្រសើរ មានសុភមង្គលបំផុត។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ពាយ័ព្យ ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ ឆ្នាំយកអាសា ៖ ឆ្នាំថោះ ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម ។ ការងារមានតែឈានចូលជាក់ស្តែងទើបរកឃើញទិសដើរ និងចម្លើយច្បាស់លាស់ កុំស្តាប់តាមតែសម្តីរបស់អ្នកនៅក្រៅសាច់រឿង។ លុយកាក់រកបានធម្មតា ពុំមានប្រែប្រួលច្រើន ។ មនោសញ្ចេតនា ៖ ពេលតានតឹងចូរទុកការងារមួយឡែកសិន យកពេលកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ ទើបទំនាក់ទំនងឈានទៅមុខបាន។ ទិសនាំលាភ ៖ ពាយ័ព្យ តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ អ្នកយកអាសា ៖ ឆ្នាំខាល ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ ។ ថ្ងៃនេះនឹងមានសម្ពាធការងារធំ ត្រូវអត់ធ្មត់បំផុតកុំតបតជាមួយអ្នកចង់បង្ករឿង ទើបបញ្ហាបានធូរស្រាលមកវិញ។ រាសីកំពុងអន់ មិនត្រូវវិនិយោគទុន។ មនោសញ្ចេតនា ៖ ពុំប្រសើរឡើងជាងមុន គួរបន្ថែមភាពផ្អែមល្ហែមឲ្យបានច្រើន។ ទិសនាំលាភ ៖ ត្បូង តំណមទិស៖ ឦសាន ។ ពណ៌នាំសំណាង ៖ ខៀវ ខ្មៅ ។ អ្នកយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីល្អមធ្យម ។ ទោះបីចង់សម្រាកតែការងារថ្ងៃនេះមិនអនុញ្ញាតឲ្យអ្នកឈប់បាន ដោយមានឱកាសវិនិយោគដ៏ល្អ។ មនោសញ្ចេតនា ៖ ចូរដើរកម្សាន្តដូចជាទៅផឹកកាហ្វេ ឬមើលកុនជាមួយមនុស្សជាទីស្រឡាញ់ក៏ជាវិធីធ្វើឲ្យខ្លួនឯងមានសុភមង្គល។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ខៀវ ។ ឆ្នាំយកអាសា ៖ ឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់ ។ ដោយមានថ្នាក់លើគាំទ្រអ្នកមានឱកាសបានពង្រីកស្នាដៃរបស់ខ្លួនដោយជោគជ័យ ។ ថ្ងៃនេះអាចរកចំណូលបានល្អ ដូច្នេះវិនិយោគទៅលើអ្វីក៏បានផលដែរ ។ មនោសញ្ចេតនា ៖ រីកចម្រើនល្អប្រសើរ។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ ពាយ័ព្យ ។ ពណ៌នាំសំណាង ៖ ខៀវ ។ អ្នកយកអាសា ៖ ឆ្នាំជូត៕
ឆ្នាំចរ ៖ រាសីស្រុតចុះ ។ នាំពាក្យត្រូវប្រយ័ត្នប្រយែងដើម្បីបញ្ចៀសការវាយប្រហារពីគ្រប់មជ្ឈដ្ឋាន។ ថ្ងៃនេះពុំមែនជាថ្ងៃល្អដើម្បីចាប់ផ្តើមការរកស៊ីធ្វើជំនួញ។ មនោសញ្ចេតនា មានការប្រេះស្រាំ មានទំនាស់ត្រូវប្រញាប់ដោះស្រាយប្រសិនចង់សង្គ្រោះទំនាក់ទំនងមកវិញ។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ លិច ។ ពណ៌នាំសំណាង ៖ ក្រហម ។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម ។ ថ្ងៃនេះអាចមានការប្រែប្រួលខ្លះក្នុងការងារ ត្រូវរក្សាភាពនឹងនរប្រឈមមុខទទួលនិងរកដំណោះស្រាយឲ្យសមស្រប ។ មានលាភចូលទោះបីមិនធំដុំតែក៏ពេញចិត្តបំផុត ។ មនោសញ្ចេតនា ៖ អាចឈានថែម១ជំហានវែងក្នុងទំនាក់ទំនងមនោសញ្ចេតនាជាមួយនឹងដៃគូ។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ និរតី ។ ពណ៌នាំសំណាង ៖ អ្នកយកអាសា ៖ ឆ្នាំខាល៕