Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកិច្ចការនារី បើកយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី

ភ្នំពេញ ៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបើកយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី និងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធី អេបសុវត្ថិភាពយើង” GBV SAFE APP។

ក្រសួងកិច្ចការនារី ជាសេនាធិការបស់រាជរដ្ឋាភិបាល និងជាយន្តការថ្នាក់ជាតិ ក្នុងការដឹកនាំនិងសម្របសម្រួល ការងារលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្ត្រី និងទប់ស្កាត់អំពើហិង្សាលើស្ត្រីគ្រប់ទម្រង់នៅក្នុងប្រទេស កម្ពុជា។ ជារៀងរាល់ឆ្នាំ ក្រសួងកិច្ចការនារីសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ ជាតិ និងអន្តរជាតិនានា តែងតែរៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្នុងគោលបំណង លើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និងអ្នកផ្តល់សេវាជូនជនរងគ្រោះ ជនងាយរងគ្រោះដោយ អំពើហិង្សាទាក់ទងនឹងយេនឌ័រ។

នៅឆ្នាំ២០២៤នេះ យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមមូលបទ «រួមគ្នា បញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក»។ ទន្ទឹមនោះ ដើម្បីរួមចំណែកបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការបង្កាទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើ ស្ត្រី និងក្មេងស្រី ជាពិសេសក្នុងបរិការណ៍ឌីជីថល ក្រសួងកិច្ចការនារីដោយមានការគាំទ្រពីអង្គការ UNFPA និងមូលនិធិ Wesley Zaidan បានផ្តួចផ្តើមអភិវឌ្ឍន៍កម្មវិធីលើទូរសព្ទវៃឆ្លាត(Mobile App)ដែលមានឈ្មោះថាកម្មវិធី «អេបសុវត្ថិ ភាពយើង – GBV Safe App)។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីឱ្យអ្នកប្រើប្រាស់ ជាពិសេស ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ មានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន ដើម្បីស្នើសុំជំនួយ និងកិច្ចអន្តរាគមន៍បន្ទាន់នានា។

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងកិច្ចការនារី គ្រោងនឹងប្រារព្ធពិធីបើកយុទ្ធនាការ១៦ថ្ងៃ ដើម្បី បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់នូវកម្មវិធី «អេបសុវត្ថិភាពយើង-GBV Salle App ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅមជ្ឈមណ្ឌលសហ ប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC បរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានសមាសភាពចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ និងក្រុមអ្នកទទួលផល មាននិស្សិត និងកម្មការិនី សរុបប្រមាណជាង៣៥០នាក់ ព្រមទាំងមានផ្សាយផ្ទាល់ តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកិច្ចការនារី (Ministry of Women’s Affairs of Cambodia) ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×