ភ្នំពេញ ៖ ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: នៅថ្ងៃទី៦ខែកក្កដានេះ បានថ្លែងសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា កាលពី១៧ ឆ្នាំមុន តាមរយៈខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ប្រាសាទព្រះវិហារត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូសម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី បានថ្លែងបន្តទៀតថា សូមកូនខ្មែរគ្រប់រូប ចងចាំ និងដឹងគុណជានិច្ចនូវកិច្ចខិតខំប្រឹងប្រែងរបស់ឥស្សរជនខ្មែរ ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មហាសាលនេះ ទុកដល់កូនចៅជំនាន់ក្រោយបន្ត លើកតម្កើងតម្លៃមរតកវប្បធម៌ជាតិខ្មែរ ដែលបុព្វបុរសខ្មែរខំកសាងនិងបន្សល់ទុក។ ជាមួយគ្នានេះយើងសូមប្តេជ្ញាការពារអធិបតយ្យជាតិ បូរណភាពដែនដីឱ្យបានគង់វង្ស៕ រក្សាសិទ្ធដោយ : សុទ្ធលី






