Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយផ្លូវថ្មើរជើង Walk Street ជាកន្លែងទាក់ទាញភ្ញៀវទេសចរ មកពីគ្រប់ទិសទីឲ្យមកលេងកំសាន្ត

ភ្នំពេញ ៖ គិតមកដល់ពេលនេះផ្លូវថ្មើរជើង Walk​ Street​ មានអាយុជាង៥ខែមកហើយ ក្រោយដាក់ឲ្យដំណើរការសាកល្បង ដោយចាប់ផ្តើមពីម៉ោង៦ដល់ម៉ោង១១យប់រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងកំពុងទទួលប្រជាប្រិយ៍ភាពយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសដោយ មានយកចិត្តទុកដាក់ពីឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយយកចិត្តទុកដាក់ខ្លាំង ទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ បរិស្ថាន និងអនាម័យលើផ្លូវថ្មើរជើង Walk Street ជាប្រចាំ។

ផ្លូវថ្មើរជើង Walk Street ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រែក្លាយផ្លូវថ្មើរជើង Walk Street ជាកន្លែងទាក់ទាញភ្ញៀវទេសចរ មកពីគ្រប់ទិសទីឲ្យមកលេងកំសាន្ត ដោយចាត់ទុកថា ជាពិធីបុណ្យអុំទូកប្រចាំសប្តាហ៍នៅរាជធានីភ្នំពេញទៀតផង។
ដោយសារផ្លូវថ្មើរជើងនៅភ្នំពេញនេះ កាន់តែល្បីល្បាញពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍នោះ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីខេត្តកំពង់ធំ នាថ្ងៃទី៣កក្កដា២០២៥នេះ ដោយលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តទាំងអស់ ប្រកួតគ្នាបង្កើនសោភ័ណភាព នៅទីសាធារណៈ ហើយបើក្លាហានប្រជែងជាមួយ «ផ្លូវថ្មើរជើងនៅភ្នំពេញWalk Street»៕ រក្សាសិទ្ធដោយ : សុទ្ធលី

×