សម្រាប់ការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ មិនមានភាគហ៊ុនណាមួយធ្លាក់ថ្លៃនោះទេ។ ផ្ទុយមកវិញមានភាគហ៊ុនដល់ទៅ៦ មានការកើនឡើង។
ភាគហ៊ុន JSL បានបង្ហាញកំណើនខ្ពស់បំផុតជាថ្មីម្តងទៀតចំនួន ៣៨០ រៀលក្នុងមួយហ៊ុន ឈានដល់ដែនកំណត់អតិបរមាប្រចាំថ្ងៃ ភាគហ៊ុនដែលមានកំណើនខ្ពស់បន្ទាប់គឺ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង អេស៊ីលីដា ដែលមានកំណើន ១០០រៀល ដូចគ្នា។
ចំណែកហ្ក្រេនធ្វីន កំពង់ផែស្វយ័តក្រុងភ្នំពេញ និង ឌីប៊ីឌី វិញបានកើនឡើង៤០រៀល ៤០រៀល និង ១០រៀល រៀងគ្នា។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,៦៤%មកបិទនៅថ្លៃ ៥៦១,៨៧ ពិន្ទុជាមួយនឹងតម្លៃជួញដូរសរុបចំនួន ១,៨៦ប៊ីលានរៀលនៅលើទីផ្សារគោល៕