ភាគហ៊ុនចំនួន០៥បានធ្លាក់ចុះនៅក្នុងផ្សារមូលបត្រកម្ពុជា កាលពីសុក្រថ្ងៃចុងសប្តាហ៍មុននេះ ហើយមានតែភាគហ៊ុនតែមួយគត់ មានកំណើននៅលើទីផ្សារគោល វេលាថ្ងៃសុក្រនេះ។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បន្តធ្លាក់ចុះ ០,៣៣%ទៀត មកបិទត្រឹម ៥៩០,៥៣ ពិន្ទុជាមួយនឹងតម្លៃជួញដូរសរុបចំនួន ៥,៤៨ប៊ីលានរៀល។
ភាគហ៊ុនដែលធ្លាក់ចុះទាំង០៥ គឺ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងអេស៊ីលីដា ដែលបានធ្លាក់ចុះ១២០ រៀល, ៨០រៀល ៤០រៀល និង ២០រៀលរៀងគ្នា។
ផេសថិក ជាភាគហ៊ុនតែមួយគត់ដែលមានកំណើនចំនួន ១០រៀលក្នុងមួយភាគហ៊ុន។ រីឯនៅលើទីផ្សារកំណើនវិញ JSL បានបន្តកើនឡើងដល់ដែនកំណត់ខ្ពស់បំផុតប្រចាំថ្ងៃចំនួន ៦២០រៀល។ ចំណែកឌីប៊ីឌីវិញ ធ្លាក់ចំ១០រៀល៕