មង្គលការ Song Jong Ki និង Song Hye Kyo កំពុងប្រព្រឹត្តទៅ។ នៅថ្ងៃម្សិលមិញ (៣១/១០) កូនក្រមុំ និងកូនកម្លោះបាន “ហាត់សម” សម្រាប់ទិវាសំខាន់បំផុត នៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ។
ថ្មីបំផុតកូនក្រមុំនិងកូនកម្លោះ បានបង្ហាញវត្តមានក្នុងសម្លៀកបំពាក់មង្គលការ ហើយធ្វើការ “ហាត់សម” មុនពិធីផ្លូវការប្រព្រឹត្តទៅ។
Song Hyo Kyo ស្លៀករ៉ូបសដ៏ឆើតឆាយ ហើយស្នាមញញឹមនៅជាប់លើផ្ទៃមុខ។
ខណៈពេលនៃគូស្វាមីភរិយាកូរ៉េខាងត្បូងនេះ ត្រូវបានសារព័ត៌មានចិនថតយកបាន។
អ្នកទាំង២ បានអញ្ជើញភ្ញៀវចូលរួម តែ៣០០នាក់ប៉ុណ្ណោះ រួមមានសាច់ញាតិ និងមិត្តភក្តិ។
កូនក្រមុំ និងកូនកម្លោះប្រកៀកគ្នាជាប់ ពុំព្រម…ឃ្លាត។
Song Joong Ki ពរក្មួយប្រុស ក៏ត្រូវបានគេថតដែរ
តារាសម្តែងក្នុងរឿង “ទាយាទព្រះអាទិត្យ” ពិតជាសង្ហារក្នុងថ្ងៃមង្គលការរបស់ខ្លួន។
រូបភាព “សមយុទ្ធ” របស់កូនក្រមុំ និងកូនកម្លោះ នៅសណ្ឋាគារ Shilla ថតពីលើ។
កងកម្លាំងសន្តិសុខប្រចាំការជាប់នៅខាងក្រៅ។
មុនថ្ងៃមង្គលការអ្នកទាំង២ បានប្រកាសថា នឹងរៀបចំមង្គលការមានភាពឯកជនទាំងស្រុង។
អ្នកគាំទ្ររបស់កូនកម្លោះក្រមុំប្រមូលផ្តុំគ្នានៅពីមុខសណ្ឋាគារ Silla ។
ក្រុមអ្នកយកព័ត៌មាន នៅកូរ៉េខាងត្បូង ក៏ដូចជាទ្វីបអាស៊ី មានវត្តមានពីមុនពិធី ដើម្បី “ប្រតិបត្តិការអាជីព”។
កម្មវិធីមង្គលការនេះ ចែកជា២ផ្នែក ។ ផ្នែកទី១ ចាប់ផ្តើមពីម៉ោង ៤ល្ងាច ហើយផ្នែកទី២ រួមមានភ្ញៀវដែលមកយឺត ព្រោះរវល់ការងារ។
រូបភាពនៃមង្គលការតារា២ដួងនេះកំពុងត្រូវបានបង្ហោះរូបភាពបន្តបន្ទាប់៕