Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុត ក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា

ភ្នំពេញ៖ ហ្វតតេ ជាក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ថា ជា”ក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតឆ្នាំ ២០២២” ដោយ Global Banking & Finance Review ដែលជាស្ថាប័នផ្តល់ពានរង្វាន់អន្តរជាតិមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

ហ្វតតេ នៅតែបន្តទទួលបានតំណែងឈានមុខគេ ក្នុងការផ្តល់សេវាធានារ៉ា​ប់រងទូទៅល្អបំ​ផុតជូនដល់អតិថិជនរបស់ខ្លួន ហើយវាជាឆ្នាំទី៨ដែល ហ្វតតេ ទទួលបានពានរង្វាន់នេះ។ បើយោងទៅតាម​ Global Banking & Finance Review ក្រុមហ៊ុន ហ្វតតេ ទទួលបានពានរង្វាន់នេះ ​ដោយសារតែការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាកម្មជូនអតិថិជន ការផ្តល់ដំណោះស្រាយនានា​មានការលឿនរហ័ស និងផ្អែកលើគោលការណ៍ អភិវឌ្ឍន៍សមត្ថភាពបុគ្គលិកប្រកបដោយវិជ្ជាជីវៈ ជាពិសេសការចូលរួមយ៉ាងសកម្ម និងការគាំទ្រនូវរាល់​សកម្មភាពដែលជួយដល់សហគមន៍តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៨មក ហ្វតតេ បានអនុវត្តនូវស្តង់ដារអន្តរជាតិ ក្នុងការផ្តល់សេវា​ធានា​រ៉ាប់​​រងជូនដល់អតិថិជនរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងយកចិត្តទុកដាក់ខ្ពស់។ បន្ថែមពីលើនេះទៅទៀត ហ្វតតេ តែងតែអភិវឌ្ឍន៍ និងបង្កើតផលិតផលថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់​ដើម្បីបំពេញតម្រូវ​ការ​ទីផ្សារ​​​បច្ចុប្បន្ន ទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតសម្រាប់បុគ្គល និងសាជី​វកម្ម។

“នេះជាមោទនភាពមួយ សម្រាប់ក្រុមហ៊ុន ហ្វតតេ ដែលឈ្នះពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតសម្រាប់​រយៈពេលប្រាំបីឆ្នាំជាប់ៗ។ យើងមានកិត្តិយសក្រៃលែង ក្នុងការធ្វើការជាមួយបុគ្គលិកជាតិ និង​អន្តរជាតិ ​​ដែលកត្តានេះហើយធ្វើឱ្យ ហ្វតតេ ខ្លាំង ព្រោះនៅពេលដែលយើងធ្វើការរួមគ្នា រវាងបុគ្គលិកជាតិ និងអន្តរជាតិ យើងបានបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកនូវជំនាញ បទពិសោធន៍ និងកិច្ចការផ្សេងៗ​ទៀត​ដើម្បីផ្តល់សេវាល្អ និងបង្កើតទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជន ដៃគូអាជីវកម្ម និងអ្នកពាក់ព័ន្ធរបស់យើង” នេះបើតាមការលើកឡើងរបស់លោក Charles Cheo ប្រធានគណៈនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វតតេ។

លោក យក ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង បានលើកឡើងថាពានរង្វាន់នេះគឺជាការ​ខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ហ្វតតេ “ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះបុគ្គលិក ហ្វតតេ គ្រប់ជាន់ថ្នាក់ដែលមានការលះបង់ខ្ពស់ចំពោះការងារ ជាពិសេស និងដៃគូសហការរបស់យើងទាំងអស់ក្នុងការរួមចំណែកដល់ភាពជោគជ័យមួយនេះ។ ពានរង្វាន់នេះ សបញ្ជាក់ពីការប្តេជ្ញាចិត្ត ការលះបង់ ជាពិសេស​ការផ្តល់សេវាជូនអតិថិជនរបស់បុគ្គលិកយើងប្រកបដោយចំណេះ ជំនាញ និងបទពិសោធន៍​ធ្វើ​យ៉ាងណាដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរជាងមុន”។

ក្នុងឆ្នាំ២០២២នេះ ហ្វតតេ នឹងពង្រីកការផ្តល់ជូនសេវាធានារ៉ាប់រងលើវិស័យកសិកម្ម បង្កើនការផ្សព្វផ្សាយទៅកាន់ក្រុមហ៊ុនដែលមានចំណូលទាប និងមធ្យម ក៏ដូចជាការវិនិយោគលើការប្រើប្រាស់សេវាធានារ៉ាប់រងតាមប្រព័ន្ធឌីជីថលដែលផ្តោតទៅលើចំណុចខ្លាំងរបស់ក្រុមហ៊ុនទាំងនោះ ការផ្តល់ជូនសេវាធានារ៉ាប់រងដ៏សម្បូរបែបជូនដល់ពួកគេ និងបង្កើនការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់ជាវិជ្ជមានរបស់សេវាធានារ៉ាប់រងដល់ការរស់នៅរបស់ប្រជាជនកម្ពុជា។

គួបញ្ជាក់ផងដែរថា ពានរង្វាន់ Global Banking & Finance Review ត្រូវបានទទួលស្គាល់ជាសកលទូទាំងសហគមន៍ធនាគារ និងហិរញ្ញវត្ថុ។ ពានរង្វាន់នេះត្រូវបានអនុញ្ញាតឱ្យក្រុមហ៊ុនហិរញ្ញវត្ថុទាំងអស់ទូទាំងពិភពលោកអាចដាក់ពាក្យដើម្បីប្រកួតប្រជែង ដោយមានការជ្រើសរើសផ្អែកលើលក្ខណៈវិនិច្ឆ័យរួមមាន៖ ការច្នៃប្រឌិត សមិទ្ធិផលនានា និងយុទ្ធសាស្ត្រជាដើម។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ មក ហ្វតតេ បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅក្នុងតំបន់មេគង្គ។ ចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ក្រោយមកពង្រីកទៅប្រទេសឡាវ ហ្វតតេ បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តន៍នូវស្តង់ដាអន្តរជាតិទាំង ផ្នែកសេវាកម្ម និងគ្រប់គ្រង។ បច្ចុប្បន្ននេះ ហ្វតតេ កំពុងតែផ្តល់សេវាធានារ៉ាប់រងដ៏សម្បូរបែបទាំងបុគ្គល និងសាជីវកម្មដែលធ្វើឱ្យអតិថិជនរបស់យើងទទួល​បានភាពកក់ក្តៅ និងការការពារហិរញ្ញវត្ថុរបស់ពួកគេ។ ផលិតផលរបស់ ហ្វតតេ រួមមាន៖  សេវាធានារ៉ាប់រងអគ្គីភ័យ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ឬជាក្រុម សេវាធានារ៉ាប់រងផ្ទះ និងអចលនទ្រព្យ សេវាធានារ៉ាប់រងលើការដឹកជញ្ជួនទំនិញផ្សេងៗ សេវាធានារ៉ាប់រងហានិភ័យទាំងអស់របស់អ្នកម៉ៅការ សេវាធានារ៉ាប់រងអាកាសចរណ៍ សេវាធានារ៉ាប់រងយានយន្ត សេវាធានារ៉ាប់រងសុខភាព ធានារ៉ាប់រងបំណុលសាធារណៈ និងសេវាធានារ៉ាប់រងផ្សេងៗជាច្រើនទៀត៕​

×