កូរ៉េខាងត្បួងមិនបាននាំចូលប្រេងឆៅពីអ៊ីរ៉ង់សម្រាប់ខែកុម្ភៈ និងមួយឆ្នាំកន្លងទៅនេះ។ បើយោងតាម ទិន្នន័យបឋមពីសេវាគយកូរ៉េបានបង្ហាញកាលពីថ្ងៃចន្ទម្សិលមិញនេះ។
ទិន្នន័យក៏បានបង្ហាញផងដែរថា កូរ៉េខាងត្បួងគឺជាអ្នកទិញប្រេងឆៅធំជាងគេទីប្រាំរបស់ពិភពលោក បាននាំចូលប្រេងឆៅសរុប 10.6 លានតោនកាលពីខែមុនធៀបនឹង 10.1 លានតោនដែលបាននាំចូលកាលពីឆ្នាំមុន។
ទិន្នន័យចុងក្រោយសម្រាប់ការនាំចូលប្រេងឆៅរបស់កូរ៉េខាងត្បូងកាលពីខែមុននឹងត្រូវបានបោះពុម្ពផ្សាយដោយក្រុមហ៊ុនរដ្ឋកូរ៉េ National Oil Corp (KNOC) នៅចុងខែនេះ។ ទិន្នន័យ KNOC ត្រូវបានចាត់ទុកថាជាស្តង់ដារឧស្សាហកម្មសម្រាប់ការនាំចូលប្រេងរបស់កូរ៉េខាងត្បូង៕ ប្រភព៖រ៉យទ័រ