Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំអឺរ៉ុប០៣រូបនឹងទៅប្រទេសអ៊ុយក្រែន ជាដំណើរនៃភាពជោគជ័យរបស់អ៊ុយក្រែន

នាយករដ្ឋមន្ត្រីអឺរ៉ុបចំនួនបីរូប បានកំពុងធ្វើដំណើរទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃអង្គារម្សិលមិញនេះដែលជាមេដឹកនាំបរទេសដំបូងគេ បានទៅទស្សនកិច្ចរដ្ឋធានីអ៊ុយក្រែនចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានកាលពីខែកុម្ភៈកន្លងទៅនេះ។ នេះជានិមិត្តសញ្ញាដ៏គួរឱ្យចាប់អារម្មណ៍នៃភាពជោគជ័យរបស់អ៊ុយក្រែនមកទល់ពេលនេះក្នុងការទប់ទល់ការវាយលុករបស់រុស្ស៊ី។

នាយករដ្ឋមន្ត្រីឆែក លោក ផេត ហ្វីឡា (Petr Fiala) និងលោក ម៉េតធើស ម៉ូរ៉ាវីគី (Mateusz Morawiecki) របស់ប្រទេសប៉ូឡូញ បានប្រកាសផែនការសម្រាប់ដំណើរទស្សនកិច្ចនេះ ដោយនិយាយថា ពួកគេ និងលោកស្រីជេនេស ជេនសា (Janez Jansa) របស់ប្រទេសស្លូវេនី នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើយោងតាមការិយាល័យរបស់ ហ្សេលេនស្គីបានបញ្ជាក់ពីផែនការនេះ។

លោក ហ្វីឡា (Fiala) បាននិយាយថា “គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីបញ្ជាក់ពីការ
គាំទ្រជាក់ស្តែងរបស់សហភាពអឺរ៉ុបទាំងមូលសម្រាប់អធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន” ដោយបន្ថែមថា មេដឹកនាំទាំងបីនឹងបង្ហាញកញ្ចប់គាំទ្រយ៉ាងទូលំទូលាយសម្រាប់អ៊ុយក្រែន។

មេដឹកនាំទាំងបីនឹងទៅដល់ទីក្រុងដែលនៅតែស្ថិតក្រោមការទម្លាក់គ្រាប់បែក ដែលជាកន្លែងដែលប្រហែលពាក់កណ្តាលនៃចំនួនប្រជាជន 3.4 លាននាក់បានភៀសខ្លួន ហើយមនុស្សជាច្រើនកំពុង
ស្នាក់នៅពេញមួយយប់នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី។

ជំនួយការកំពូលម្នាក់របស់ Zelenskyy បាននិយាយថា សង្រ្គាមនឹងបញ្ចប់ត្រឹមខែឧសភា ហើយថែមទាំងអាចបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ដោយសាររុស្ស៊ីបានអស់កម្លាំងទ័ពថ្មីៗ ដើម្បីបន្តប្រយុទ្ធ។

លោក អូឡេនស្គី អារ៉េសតូវិច ( Oleksiy Arestovich)ជំនួយការកំពូលម្នាក់របស់ Zelenskyy ​បាននិយាយថា៖«យើង​កំពុង​ឈានឆ្ពោះទៅមុខហើយ​ឥឡូវនេះ៖ នឹងមាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​បាន​កើតឡើង​យ៉ាង​លឿន​ក្នុង​រយៈពេល​មួយ​ឬ​ពីរ​សប្តាហ៍​ដោយ​ការ​ដក​ទ័ព​ចេញ​និង​អ្វីៗ​គ្រប់​យ៉ាង​ ខ្ញុំគិតថាមិនយូរជាងនៅក្នុងខែឧសភា ដើមខែឧសភា យើងគួរតែមានកិច្ចព្រមព្រៀងសន្តិភាព ប្រហែលជាលឿនជាងនេះទេ យើងនឹងឃើញ” ៕ ប្រភព៖រ៉យទ័រ

×