Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កង់អគ្គិសនី អាចជំនួសម៉ាស៊ីន ដែលដំណើរការដោយឥន្ធនៈបាន

ភ្នំពេញ៖ វិបត្តិប្រេងឆៅក្នុងពិភពលោកនិងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនិងប្រេងសាំង​បានបន្ថែមបន្ទុកមួយដ៏ធំ​ដល់ការដល់ប្រជាពលរដ្ឋសាមញ្ញក្នុងប្រទេសកម្ពុជា ខណៈដែលសមាជិកគ្រួសារប្រឹងតស៊ូដើម្បីរកដំណោះ ស្រាយដើម្បីផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេ។ មនុស្សជាច្រើនដែលប្រកបរបរជាអ្នករត់ឌុប “តាក់ស៊ី” ដើម្បីចិញ្ចឹម​ជីវិតកំពុងតែជួបប្រទះលើបញ្ហាការឡើងថ្លៃនៃប្រេងឥន្ធនៈ ដោយពួកគាត់ត្រូវចំណាយច្រើន ជាងមុនខណៈ ដែលតម្លៃទទួល​បាន​​ពីភ្ញៀវនៅតែដដែល។ សព្វថ្ងៃនេះម៉ូតូកំពុងត្រូវបានជំនួសដោយ កង់អគ្គីសនី​ដោយសាវាបានជួយសន្សំសំចៃប្រាក់សម្រាប់​ប្រជាជនដែលកំពុងជួបភាពខ្វះខាត​ យ៉ាងណា មិញនាពេលបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងជ្រើសរើសកង់អគ្គិសនីសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃក៏មានការ កើនឡើងខ្ពស់ផងដែរ។

ដោយសារការចំណាយក្នុងការបញ្ចូលថ្មកង់អគ្គីសនីមានតម្លៃទាបហើយអាចធ្វើដំណើរបានជាង 80គីឡូម៉ែត្រ នេះហើយទើប វាបានក្លាយជាជម្រើសដ៏ល្អ និងងាយស្រួលសម្រាប់មនុស្សជាច្រើន។ ក្នុងនោះផងដែរតាមការ មើលឃើញកំណើននៃការប្រើប្រាស់កង់អគ្គីសនីក៏មានច្រើន ដោយសារវាមានភាពងាយស្រួលក្នុងការប្រើ ប្រាស់និងមានភាពសន្សំសំចៃខ្ពស់។

លោក រេត អ្នករត់ម៉ូតូឌុប បាននិយាយថា “បច្ចុប្បន្នរបរ​ម៉ូតូឌុប មានបញ្ហាប្រឈមច្រើនដោយសារតែសាំងឡើងថ្លៃ ពីមុនខ្ញុំដឹកគេទៅក្បែរៗនេះខ្ញុំ អាចរកបាន5000៛ទៅ6000៛ចឹងចំណេញបានតិចតួចប៉ុន្តែមកដល់បច្ចុប្បន្នសាំងឡើងថ្លៃខ្លាំងចឹងតម្លៃខាងលើមិនចំណេញនោះទេ ពីមុនធ្លាប់រកបាន30000៛ក្នុងមួយថ្ងៃ តែបច្ចុប្បន្នមិនងាយស្រួលនោះទេ។”
ប្អូនប្រុស ថន​ គីមសាន ក្មេងពិការលក់ផ្លែឈើ បាននិយាយថា “កាលពីមុនខ្ញុំជាអ្នកលក់ធ្យូងនិងលក់ទឹកអំពៅដោយប្រើប្រាស់កង់ដែលមានកង់បីដោយសារតែខ្ញុំពិការជើង។ តែពេលមកប្រើប្រាស់កង់អគ្គីសនី វាជួយខ្ញុំបានច្រើន ដូចជាពេលឡើងទួលខ្ពស់អី ខ្ញុំមិនសូវប្រើកំលាំងនោះទេ អ្វីដែលល្អគឺខ្ញុំមិនត្រូវការចំណាយលើសាំង ព្រោះអីវាបញ្ចូលភ្លើងអគ្គីសនី។” ប្អូនប្រុស​ ថន​ គីមសាន បន្តថា “វាបញ្ចូលភ្លើងម្តងខ្ញុំអាចធ្វើដំណើរបានឆ្ងាយ ដោយគ្រាន់តែប្រើដៃសម្រាប់មួល។​” 
លោក លំ សុក្រិត អ្នកលក់កង់អេឡិចត្រូនិច និយាយថា “បច្ចុប្បន្ននេះសាំងឡើងថ្លៃចឹងសម្រាប់ការប្រើប្រាស់កង់អគ្គីសនីនេះពិតជាជួយដល់ការសន្សំសំចៃបានច្រើន។ សាំងបច្ចុប្បន្នតម្លៃជាង 5000៛ក្នុងមួយលីត្រ យើងអាចជិះបាន100គីឡូម៉ែត្រ នេះគ្រាន់តែជាឧទាហរណ៍ ប៉ុន្តែសម្រាប់កង់អគ្គីសនីយើងចំណាយក្នុងការសាកថ្មអស់ត្រឹមតែ1000៛ទៅ1500៛យើងអាចជិះបាន80គីឡូម៉ែត្រ។ ចឹងប្រសិនជាយើងប្រៀបធៀបទៅយើងចំណេញច្រើន លើសពីនេះយើងអាចជួយដល់បរិស្ថាន និង ការរំខានដោយសម្លេងបានថែមទៀត។” 
លោក​ ជ្រក ហុង អ្នកលក់ និងអ្នកប្រើប្រាស់កង់អេឡិចត្រូនិច E-bike បានលើកឡើងថា “សម្រាប់ខ្ញុំគឺជាអ្នកលក់កង់អគ្គីសនីហើយខ្ញុំក៏ប្រើប្រាស់កង់អគ្គីសនីរាល់ថ្ងៃផងដែរ។សម្រាប់កង់អគ្គីសនីមានសារៈសំខាន់ច្រើនទីមួយវាមានតម្លៃសមរម្យនិងសន្សំសំចៃខ្លាំងប្រសិនជាប្រៀបធៀបទៅនឹងការប្រាស់ប្រាស់ម៉ាស៊ីន។”

លោក ជ្រក​​ ហុង បន្តថា “​សម្រាប់ក្មេងៗវិញគឺការប្រើប្រាស់កង់អគ្គីសនីពិតជាល្អណាស់សម្រាប់ពួកគាត់ ក្នុងការធ្វើដំណើរទៅសាលា ហើយមានសុវត្តិភាពព្រោះអីវាមិនមានល្បឿនលឿនហើយស្រាលហើយងាយស្រូលប្រើប្រាស់ក្នុងករណីផ្សេងៗ។”

ប្អូនប្រុស មាន វណ្ណៈ អ្នកប្រើប្រាស់កង់អេឡិចត្រូនិច E-bike បានឱ្យដឹងថា “កង់នេះវាមិនចាក់សាំងនោះទេតែវាសាកថ្មបាន។ ប្រើវាមានភាពងាយស្រួលជាងប្រើម៉ូតូព្រោះអីម៉ូតូពិបាកបត់បែនណាស់៕” ​ ប្រភព៖ A24

×