Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចំពោះសហគ្រិនភាពជាស្ត្រីនៅកម្ពុជា

ភ្នំពេញ ៖ លោកស្រី ល្វីស ម៉ូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចំពោះសក្តានុពលសហគ្រិនស្ត្រី នៅក្នុងប្រទេសកម្ពុជា។ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ជាអង្គការនៃប្រទេសនិយាយភាសាបារាំង ដែលក្នុងនោះប្រទេសកម្ពុជាក៏ជាសមាជិកផងដែរ។ លោកស្រី បានមកបំពេញទស្សនកិច្ច នៅកម្ពុជា និងដឹកនាំបេសកកម្ម សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ហ្វ្រង់កូហ្វូនី លើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមីនា នៅរាជធានីភ្នំពេញ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី បានជួបមន្រ្តី រាជរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។

លោកស្រី ល្វីស ម៉ូស៊ីគីវ៉ាបូ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសហគ្រិនភាពជាស្ត្រីកម្ពុជា។ លោកស្រីថា នឹងយកអ្វីដែលទទួលបានពីកម្ពុជា ទៅពិភាក្សាស្វែងយល់ ថាតើអង្គការអាចមានកម្មវិធីអ្វី ជួយគាំទ្រដល់កម្ពុជា ក្នុងពេលអនាគត។

នៅកម្ពុជា លោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានចូលរួមក្នុងជំនួបកិច្ចសន្ទនាសហគ្រិនស្ត្រី ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី និងមានការចូលរួមពីតំណាងសហគ្រិនស្រ្តី មកពីបណ្តេញសហគ្រិនស្ត្រីកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា តំណាង​សហគ្រិនវ័យ​ក្មេង សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងសមាគមមកពីវិស័យសណ្ឋាគារ ដោយបានធ្វើបទបង្ហាញ និងជួបផ្ទាល់ជាមួយលោកស្រីអគ្គលេខាធិការ។

ក្នុងកិច្ចសន្ទនានេះ កម្ពុជា បានបង្ហាញអំពីសក្តានុពលសហគ្រិនស្ត្រីរបស់កម្ពុជាដល់លោកស្រី ដែលក្នុងនោះមានស្ត្រីប្រមាណ៦១ភាគរយ ជាម្ចាស់ ឬក៏អ្នកដឹកនាំសហគ្រាសធន់តូច និងមធ្យម។  លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា សហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា មានរហូតដល់៩៨ភាគរយ នៃសហគ្រិនសរុប ដែលជាចំណែកយ៉ាងសំខាន់ ក្នុងដំណើរការសេដ្ឋកិច្ចជាតិ និងជាផ្នែកសំខាន់ជួយផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋ៕

×