Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុងសៀងហៃ៖ ការរឹតបន្តឹងនិងការបិទខ្ទប់ឈានដល់ថ្ងៃទី២ បន្ទាប់ពីមានការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩

ទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសចិន បានរឹតបន្តឹងដំណាក់កាលដំបូងនៃការបិទខ្ទប់ ទីក្រុងចំពោះការរីករាលដាលនៃជំងឺ COVID-19 ជាពីរដំណាក់កាលកាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយស្នើសុំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ដោយឡែកការចេញចូលអាចធ្វើឡើងទៅបាន​ លុះត្រាតែពួកគេត្រូវបានធ្វើតេស្ត ព្រោះចំនួនករណីឆ្លងប្រចាំថ្ងៃថ្មីកើនលើសពី ៤ ៤០០ករណី។

មជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃ  ដែលមានប្រជាជនរស់ប្រមាណជាង ២៦ លាននាក់ បានឈានដល់ថ្ងៃទី២នៃការបិទខ្ទប់។ ស្របពេលដែលករណីឆ្លងរបស់ទីក្រុងសៀងហៃនៅតែមានកម្រិតតិចតួចតាមស្តង់ដារសកល – ករណីឆ្លងគ្មានរោគសញ្ញាចំនួន ៤ ៣៨១ និងករណីរោគសញ្ញាចំនួន ៩៦ សម្រាប់ថ្ងៃចន្ទ – ទីក្រុងបានក្លាយជាកន្លែងសាកល្បងសម្រាប់យុទ្ធសាស្ត្រ “សូន្យ-COVID” របស់ប្រទេសចិន
ខណៈដែលខ្លួនព្យាយាមគ្របគ្រងវីរុសបំប្លែងថ្មីអូមីក្រុង។

អ្នកស្រុកនៅភាគខាងកើតនៃតំបន់ Huangpu ត្រូវបានបិទខ្ទប់នៅក្នុងបរិវេណលំនៅដ្ឋានរបស់ពួកគេកាលពីថ្ងៃចន្ទ ប៉ុន្តែភាគច្រើនត្រូវបានអនុញ្ញាតឱ្យដើរលេងនៅក្នុងតំបន់នោះ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ អ្នកស្រុកបីនាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យដើរចេញពីផ្ទះរបស់ពួកគេទៀតទេ។ ម្នាក់ក្នុងចំនោមពួកគេដែលបដិសេធមិនបង្ហាញអត្តសញ្ញាណដោយលើកឡើងពីការព្រួយបារម្ភអំពីឯកជនភាពបាននិយាយថា “ក្មេងៗនៅតែបារម្ភពីការញ៉ាំអាហារ និង ភាពសប្បាយរីករាយរបស់ពួកគេ”។

ទោះបីជាប្រទេសចិនកំពុងប្រកាន់ខ្ជាប់នូវផែនការរបស់ខ្លួនសម្រាប់ការបង្ក្រាបការផ្ទុះឡើងនៃវីរុសកូវីដ-១៩ក៏ដោយ អ្នកជំនាញនៅក្រៅប្រទេសនៅតែមានការសង្ស័យអំពីប្រសិទ្ធភាពនៃការបិទខ្ទប់នៅចំពោះមុខការឆ្លងវីរុសបំប្លែងថ្មី។ អង់ត្រេន អីស្ទើមេន (Adrian Esterman) អ្នកជំនាញផ្នែកជីវស្ថិតិនៅសាកលវិទ្យាល័យ South Australia បាននិយាយថា “វាច្បាស់ណាស់ពីប្រទេសអូស្ត្រាលី និងកន្លែងផ្សេងទៀតក្នុងពិភពលោកដែលការបិទខ្ទប់នឹងមិនមានប្រសិទ្ធភាពប្រឆាំងនឹង Omicron ដូច្នេះរំពឹងថានឹងមានរលកដ៏ធំមួយនឹងមកដល់”៕ ប្រភព៖រ៉យទ័រ

×