Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​ប៉េកាំង​និយាយ​ថា៖ ចិន និង​រុស្ស៊ី​បាន​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង ​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងឱ្យដឹងបន្ទាប់ពីកិច្ចប្រជុំមួយនៅភាគខាងកើតប្រទេសចិនជាមួយសមភាគីរុស្ស៊ីរបស់គាត់ គឺលោក Sergei Lavrov ចំពេលមានវិបត្តិអ៊ុយក្រែន ថា ទីក្រុងម៉ូស្កូ និង ទីក្រុងបេកាំង បានកំណត់កាន់តែច្បាស់ អំពីការជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ។

ដោយឡែក បើយោងតាមក្រសួងការបរទេសរុស្ស៊ីវិញថា ភាគីទាំងពីរក៏បានថ្កោលទោសនូវអ្វីដែលពួកគេហៅថាខុសច្បាប់ និងប្រឆាំងទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើទីក្រុងម៉ូស្គូ ជុំវិញសកម្ម​ភាពរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

លោក វ៉ាង និងឡារូស (Lavrov) បានថ្លែងនៅទីក្រុងអានហឺ Anhui ភាគខាងកើតប្រទេសចិន
ជាកន្លែងដែលចិនបាននឹងកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពហុភាគីរយៈពេលពីរថ្ងៃស្តីពីអាហ្វហ្គានីស្ថាន។

លោក Wang បាននិយាយថា “ភាគីទាំងពីរមានការប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ហើយកាន់តែមានទំនុកចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ”។ លោកបាននិយាយថា “ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បីនាំយកទំនាក់ទំនងចិន-រុស្ស៊ីទៅកាន់កម្រិតខ្ពស់នៅក្នុងយុគសម័យថ្មីមួយក្រោមការណែនាំនៃការយល់ស្របដែលឈានដល់ដោយប្រមុខរដ្ឋ” ។

កិច្ចប្រជុំនេះកើតឡើងក្នុងរយៈពេលជាងមួយខែបន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយអ៊ុយក្រែននៅក្នុងអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការពិសេស” ដែលបង្កឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចដែលមិនធ្លាប់មានពីមុនមក។ រុស្ស៊ីកំពុងសម្លឹងមើលប្រទេសចិនសម្រាប់ការគាំទ្រ និងភាពជាដៃគូ ខណៈដែលប្រទេសនេះកាន់តែឯកោពីប្រព័ន្ធហិរញ្ញវត្ថុសកល និងសង្វាក់ផ្គត់ផ្គង់។

ចិន​បាន​បដិសេធ​មិន​ថ្កោលទោស​សកម្មភាព​រុស្ស៊ី​នៅ​អ៊ុយក្រែន ឬ​ហៅ​វា​ថា​ជា​ការ​ឈ្លានពាន។ ប៉ុន្តែខ្លួនបានរំលឹកឡើងវិញនូវការគាំទ្រកាលពីថ្ងៃពុធសម្រាប់កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា លោក Lavrov បានជូនដំណឹងដល់លោក Wang អំពីវឌ្ឍនភាពនៃប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន និងស្ថានភាពនៃការចរចាររបស់ទីក្រុងមូស្គូជាមួយទីក្រុង Kyiv៕ ប្រភព៖ រ៉យទ័រ

×