មនុស្សម្នាក់ៗសុទ្ធសឹងចិញ្ចឹមបំណងប្រាថ្នាថា ខ្លួនមានដំបូលជ្រកមួយដ៏កក់ក្តៅ ហើយសត្វវាក៏ដូចគ្នាដែរ!
លើឆាកជីវិតនេះ ពុំមាននរណាល្អស្មើឪពុកម្តាយមិនថាជាមនុស្ស ឬជាសត្វទេ។ ឪពុកម្តាយទាំងឡាយសុទ្ធសឹងតែចង់ឲ្យបុត្រភ្ញាររបស់ខ្លួនបានរស់នៅក្នុងបរិស្ថានមួយដែលសុវត្ថិភាពបំផុត ។ រីឯអម្បូរសត្វរស់នៅក្នុងព្រៃរហោស្ថានវិញ វាកាន់តែត្រូវការដំបូលជ្រកមួយដែលសុវត្ថិភាពជាងមនុស្សទៅទៀត ព្រោះថានៅជុំវិញវាមានគ្រោះថ្នាក់គ្រប់ពេលវេលា ។
តាមពិតទៅបក្សាបក្សីទាំងឡាយ វាពុំចេះធ្វើសម្បុកតាំងពីកំណើតឡើយ វាពឹងពាក់លើការរៀនសូត្រ ធ្វើសារចុះសារឡើង ទើបមានសម្បុកមួយល្អបាន ។ ដំណើរការសាងសង់សម្បុកទៀតសោតក៏ពុំមែនធ្វើក្នុងអំឡុងពេលមួយខ្លីនោះទេ ។ វាត្រូវជ្រើសរើសវត្ថុដែលរឹងមាំ ដើម្បីសាងសង់សម្បុក ពិសោធន៍សារចុះសារឡើង ទើបចុងក្រោយអាចបង្កើតបានទីឋានជ្រកក្រោមមួយសម្រាប់កូនៗដែលអាចទ្រាំទ្រចំពោះព្យុះភ្លៀង រួមទាំងសត្រូវរបស់វា ក្នុងនោះមានពពួកព្រានប្រមាញ់ផងដែរ ។
ឥឡូវនេះយើងនាំគ្នាមើលថា តើបក្សាបក្សីជាឪពុកម្តាយប្រឹងប្រែងបែបណាខ្លះទើបអាចសាង់សង់បានសម្បុកមួយសម្រាប់កូនៗរបស់ពួកវា ៕