រដ្ឋមន្ត្រីការបរទេសរុស្សី បានឱ្យដឹងកាលពីថ្ងៃសុក្រថា រុស្ស៊ីនឹងបង្កើនការប្រើប្រាស់រូបិយប័ណ្ណដែលមិនមែនជារូបិយប័ណ្ណលោកខាងលិច សម្រាប់ការដោះដូរពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនដូចជាប្រទេសឥណ្ឌា។ ខណៈដែលលោកបានសាទរទីក្រុងញូវដែលីជាមិត្តដែលមិនប្រកាន់យក “ទិដ្ឋភាពម្ខាង” លើ សង្គ្រាមអ៊ុយក្រែន។
លោក សឺជី ឡារ៉ូស (Sergei Lavrov) បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ដើម្បីទទួលបានការគាំទ្រពីប្រទេសមួយ ដែលរុស្ស៊ីបានចាត់ទុកជាសម្ព័ន្ធមិត្តយូរមកហើយ មួយថ្ងៃបន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិក និងអង់គ្លេសបានគាបសង្កត់ប្រទេសឥណ្ឌា ឱ្យជៀសវាងការបំផ្លាញប្រព័ន្ធហិរញ្ញវត្ថុ និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី សម្រាប់ការលុកលុយអ៊ុយក្រែននៅថ្ងៃទី 24 ខែកុម្ភៈ។
ឥណ្ឌា និងចិន គឺជាប្រទេសសំខាន់តែមួយគត់ ដែលមិនបានថ្កោលទោសអ្វីដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួន។ បន្ទាប់ពីលោកឡារ៉ូស (Lavrov) បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួនមានការប្តេជ្ញាចិត្តកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយរុស្ស៊ី។
“យើងជាមិត្តនឹងគ្នា” លោកឡារ៉ូស (Lavrov) បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីបានជួបសម
ភាគីឥណ្ឌាលោក Subrahmanyam Jaishankar ដោយបន្ថែមថា ឥណ្ឌាបានឃើញវិបត្តិអ៊ុយក្រែននៅក្នុង “ការពិតទាំងស្រុង និងមិនមែនគ្រាន់តែក្នុងផ្លូវម្ខាងនោះទេ” ។ លោកឡារ៉ូស(Lavrov) បាននិយាយថា ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ីបានបង្កើតឡើងជាច្រើនឆ្នាំកន្លងមកហើយនូវប្រព័ន្ធសម្រាប់ការទំនាក់ទំនងព័ត៌មានហិរញ្ញវត្ថុ ហើយប្រទេសឥណ្ឌាមានប្រព័ន្ធស្រដៀងគ្នានេះ៕ ប្រភព៖
រ៉យទ័រ