Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើអ្វីជាវិស័យបរធនបាលកិច្ច? វិស័យនេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកវិនិយោគ និងប្រទេសកម្ពុជា

ភ្នំពេញ៖ វិស័យបរធនបាលកិច្ច ជាផ្នែកមួយជួយបង្កើនដល់ការវិនិយោគក្នុងស្រុក ដែលជាប្រភពនៃការបន្ថែមចំណូលពន្ធជាតិ; ជំរុញការធ្វើពិពិធកម្មហិរញ្ញវត្ថុ និងគ្រប់គ្រងនូវលំហូរទុនលើគ្រប់វិស័យ។ អត្ថប្រយោជន៍នៃ វវិស័យនេះ ជួយជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងផ្តល់លទ្ធភាពដល់ការតាមដាន និងគ្រប់គ្រងនូវលំហូរទុន លើគ្រប់វិស័យ ដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា សំដៅទាក់ទាញទំនុកចិត្តបន្ថែម ពីដៃគូអភិវឌ្ឍន៍នានា។

បើតាមការលើកឡើងរបស់លោក ណង សេរីវុធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ នៃនិយ័តករបរធនបាលកិច្ច ក្នុងសិក្ខាសាលាមួយស្តីពី  ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា កាលពីពេលកន្លងទៅ បានឱ្យដឹងថា វិស័យបរធនបាលកិច្ច បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញលំហូរទុនវិនិយោគ ដើម្បីបង្កើតសកម្មភាពសេដ្ឋកិច្ចឲ្យបានច្រើន ដែលវិនិយោគទៅលើវិស័យបរធនបាលកិច្ចនេះ ដូច្នេះវានឹងធ្វើឲ្យយើងបង្កើតបានការងារធ្វើ និងមានចំណូលបង់ពន្ធផ្សេងៗចូលរដ្ឋថែមទៀត។

លោក ណង សេរីវុធ បានបន្តថា បរធនបាលកិច្ច ត្រូវបានបង្កើតឡើងដោយបរធនបាលទាយក ឬបទប្បញ្ញត្តិជាធរមាន ដោយត្រូវមានកម្មវត្ថុស្របច្បាប់ និងមិនផ្ទុយទៅនឹងសណ្តាប់ធ្នាប់សាធារណៈ។

លោក បន្តថា ទំនាក់ទំនងនេះ គឺជាកាតព្វកិច្ច ដែលចែងដោយស្របច្បាប់ក្នុងការតម្រូវឲ្យបរធនបាល មានសិទ្ធិកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់ជាប្រយោជន៍ ដល់បុគ្គលដែលនឹងត្រូវទទួលបានអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិនោះ។

វិស័យបរធនបាលកិច្ច នឹងជួយបង្កើនទំនុកចិត្តពីវិនិយោគិនបរទេស ដែលពួកគាត់ចាំបាច់ត្រូវ ការសេវាកម្មបរធនបាលកិច្ចនេះ ពីព្រោះថាច្បាប់ភូមិបាលយើងបានចែងថា ជនបរទេសមិនមានសិទ្ធកាន់កាប់ដីធ្លី ក៏ដូចជា អចលនទ្រព្យនៅកម្ពុជាបាននោះទេ ប៉ុន្តែពួកគាត់មានសិទ្ធអាចកាន់កាប់ ឬទិញផ្ទះបានចាប់ពីជាន់ទី១ ឡើងទៅបាន។ ដោយឡែក បើសិនជនបរទេសគាត់ចង់ធ្វើវិនិយោគលើដីធ្លី ឬអចលនទ្រព្យបាន គឺគាត់ត្រូវការបរធនបាលកិច្ច ដែលវាផ្តល់សេវាកម្មចាត់ចែង និងគ្រប់គ្រង់ដល់ពួកគាត់៕

×