Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិផលសំខាន់ៗរបស់កម្ពុជា បាននាំចេញកើនឡើងជាង ១១% ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២២នេះ

ភ្នំពេញ៖ កសិផលសំខាន់ៗរបស់កម្ពុជា​ រួមមាន ស្រូវ ដំឡូងមី ពោត ស្វាយចន្ទី ផ្លែស្វាយ និងកសិកផលជា​ច្រើនមុខទៀត មានកំណើននៃការនាំចេញ។ បើតាមក្រសួងកសិកម្ម ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២២ បានប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផលនេះ គិតជាទឹកប្រាក់ តាមឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ មានចំនួន ១២៦៨ លានដុល្លារអាមេរិក។​

តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ ២០២២នេះ កម្ពុជា បាននាំចេញ កសិផលសំខាន់ៗ ចំនួន ៣,៤៣លានតោន ទៅកាន់ទីផ្សារ ៥៧ប្រទេស នៅក្នុងតំបន់ និងពិភពលោក មានកំណើន ១១,១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ ២០២១។

របាយការណ៍ដដែលនេះបានបង្ហាញថា ក្នុងចំណោមផលិតផលសំខាន់ៗដែលបាននាំចេញទាំងនោះ រួមមានអង្ករចំនួន ១៧ម៉ឺនតោន បានកើនឡើង ១០,៩៦%, ស្រូវ ចំនួន ១,៣៩លានតោន ទៅកាន់ប្រទេសវៀតណាម កើនឡើង ១៣,៨០%, ដំឡូងមីស្រស់ជាង ៣៥ម៉ឺនតោន កើនឡើង ១២,៧៥%, ម្ស៉ៅដំឡូងមី ជាង ២ម៉ឺន ៥ពាន់តោន កើនឡើង ៩០,១៥%, គ្រាប់ស្វាយចន្ទីឆៅ ជាង ២៧ម៉ឺនតោន ថយចុះ ៣៩,៦៧% និងគ្រាប់ចន្ទីកែច្នៃ ២១៣តោន កើនឡើង ៣១១,៨៣%។

ការនាំចេញគ្រាប់ពោត មានជាង ៥ម៉ឺន ៥ពាន់តោន ថយចុះ ៤៩,១២%, គ្រាប់សណ្តែកបាយមានចំនួន ៨៩០០តោន កើនឡើង ២៩៥,៥៦%, គ្រាប់សណ្តែកសៀង ៥ម៉ឺន ២០១០តោន, ផ្លែចេកស្រស់ ជាង ១០ម៉ឺនតោន ថយចុះ ១៣,៤៦%, ផ្លែក្រូចថ្លុង ៣៧៥០តោន ថយចុះ ៧៦,១៤%, ផ្លែស្វាយស្រស់ជាង ៨ម៉ឺនតោន ថយចុះ ២០,៧៣%, ដូងប្រេង ចំនួន ១ម៉ឺន ១ ៣៦០តោន ថយចុះចំនួន ៣,៦២% និងម្រេច ចំនួន ៣០៧២,៩៤តោន កើនឡើង ១៧៥,០៦%៕

×