Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អែម គុនថង នឹងឡើងទទួលមកុដMiss Global Cambodia 2022

ភ្នំពេញ ៖ ព្រោះតែការតស៊ូ និងឃើញាពីចំនុច ល្អជាច្រើន របស់ បវរកញ្ញា រូបនេះ បានជម្រុញអោយ អ្នកចាត់ចែង មើលឃើញពីគុណតម្លៃ ហើយ និងផ្តល់ជូននាង នូវងារសំខាន់មួយទៀត តាមរយៈ ឈ្មោះថា មកុដMiss Global Cambodia 2022។ ប្រិយមិត្តជាច្រើន ពិតជាយល់ថា អែម គុនថង សមបាន តំណែងនេះ ដោយសារតែដងខ្លួន ទម្រង់មុខមាត់ ដំណើរសម តាមបែបបទបវរកញ្ញាផ្នែកនេះបំផុត។

ជាផ្លូវការ សូមចូលរួមអបអរសាទរដល់កញ្ញា អែម គុនថង លំដាប់រងទីពីរនៃកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ 2021 ដែលត្រូវតំណាងឲ្យប្រទេសកម្ពុជា Miss Global Cambodia 2022 ចូលរួមប្រកួតកម្មវិធី Miss Global 2022 នៅចុងខែ០៥ កោះបាលី ប្រទេសឥណ្ឌូនេស៊ី ។សូមចូលរួមអបអរសាទរ កញ្ញានឹងត្រូវបំពាក់មកុដដ៏ប្រណិតនិងឈៀងថ្មី ក្នុងពេលឆាប់ៗនេះហើយ។ ដំណឹងនេះ រុញអោយ អ្នកតាម ដានវិស័យ បវរកញ្ញា នៅកម្ពុជា មើលឃើញថា ការលើកបណ្តុប ស្រីស្អាត រូបនេះជា រាជនីមកុដឃើញថា មិនទាស់ខុសអ្វីនោះទេ។ គុនថង មានបទពិសោធន៍ ច្រើនណាស់លើ វិស័យបវរកញ្ញា នាងឆ្លងកាត់វេទិកាប្រឡង ច្រើនដង ហើយច្បាស់ណាស់ របៀបតាំងចិត្តបំពេញការងារ ជាបវរកញ្ញានាងយល់ដឹងច្រើន មិនពិបាកបង្វឹកបន្ថែមឡើយ។

គួរបញ្ជាក់ថា អែម គុនថង មុនបានជាប់ចំណោម៥នាក់ Miss Grand Cambodia 2021 នាងធ្លាប់ដើរ ម៉ូដជាច្រើនកម្មវិធី និងឧស្សាហ៍លេចមុខក្នុថកម្មវិធី រាត្រីកម្សាន្ត។ បើទោះជានាង ជួបឧបសគ្គលើការងារ សិល្បៈពីមុនៗមែន តែនាងមិនបោះបង់ដើរចេញ។ នៅទីបំផុត ក៍ចម្រាញ់ខ្លួនឯងអោយទៅជាផ្កាយមានពន្លឺ ហើយពេលនេះ ក្លាយជាបវរកញ្ញា ដ៍មានសមត្ថភាព ក្រោមការទទួលស្គាល់ពីមហាជន៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×