Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់​របង​ព្រលាន​យន្តហោះ​​ភ្នំពេញ​

ខណ្ឌពោធិ៍សែនជ័យ ៖ នៅថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ក្នុងចំណោម០៦នាក់ ពាក់ព័ន្ធករណីហិង្សា (វាយ​ គ្នា​ទៅវិញ​ទៅមក​លើផ្លូវ​សាធារណៈ​) នៅចំណុចផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ជាប់​របង​ព្រលាន​យន្តហោះ​​ភ្នំពេញ​ ស្ថិត​នៅភូមិ​ព្រៃ​ទា២ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ។

ឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់៖១.ឈ្មោះ​ យ៉ាត​ ស៊ីហ្វា​ ភេទប្រុស​ មុខរបរ​បុគ្គលិក​ក្លឹប​ មាន​ទី​លំនៅ​បន្ទប់​ជួល​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌពោធិ៍សែនជ័យ។២.ឈ្មោះ​ ស៊ុំ​ សុខ​អាន​ ភេទប្រុស​ មុខរបរ​ រត់​តុ​ មាន​ទី​លំនៅ​ បន្ទប់​ជួល​ ខណ្ឌដង្កោ​។៣.​ឈ្មោះ​ ហេង​ លីហ្សា​ ភេទ​ស្រី​ មុខរបរ​ បុគ្គលិក​ក្លឹប​ បន្ទប់​ជួល​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌពោធិ៍សែនជ័យ។៤.ឈ្មោះ​ ផល​ ឧត្ដម​ស័ក្ត​ ភេទ​ប្រុស​ មុខរបរ​ ​រត់តុ​ មាន​ទី​លំនៅ​ បន្ទប់​ជួល​ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុ​តាង​ចាប់​យក៖ ម៉ូតូ​ Suzuki Nex ពណ៌​ទឹក​ប្រាក់​ ផលិត​ឆ្នាំ​ ២០២២​ ពាក់​ផ្លាកលេខ​ ឧត្ដរមានជ័យ​ 1F-5533។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×