Tuesday, March 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋភៀសសឹកជាង ១ ០០០ គ្រួសារ មិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ

បន្ទាយមានជ័យ ៖ យោងតាមអាជ្ញាធរដែនដី បានឱ្យដឹងថា មានប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយមិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលភូមិ និងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាលពីពេលកន្លងទៅ។

ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។
ប្រជាពលរដ្ឋភៀសសឹកថ្លែងអំណរគុណអាជ្ញាធរដែនដី ដែលបានសម្របសម្រួលរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន និងអរគុណរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជាតង់ជូនពួកគាត់។

ផលប៉ះពាល់នៃសង្រ្គាមឈ្លានពានរបស់ទាហានថៃនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងសកម្មភាពរំលោភច្បាប់អន្តរជាតិយ៉ាងកំរោល ដោយការព័ទ្ធយកភូមិតាមរយៈការរាយបន្លាលួស និងដាក់សំបកកុងតឺន័រ។សកម្មភាពនេះ គឺជាការបំពានលើបូរណភាពទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងបំពានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×