Tuesday, March 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី បានរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី លើវិស័យនានា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោកជំទាវ តេអូ ឡេឈេង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា ក្នុងឱកាសដែលលោកជំទាវអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាដោយជោគជ័យ។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង
កម្ពុជា និងសិង្ហបុរី លើវិស័យនានា។ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការីទាំងអស់នៅក្រសួងការបរទេស ដែលបានផ្តល់កិច្ចសហការយ៉ាងសកម្មភាព ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណ លោកជំទាវឯកអគ្គរដ្ឋទូត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងរង់ចាំបន្តផ្ដល់ការគាំទ្រ និងសហការជាមួយឯកអគ្គរដ្ឋទូតថ្មី៕
រក្សាសិទ្ធដោយ៖សុទ្ធលី

×