ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់បុរសសង្ស័យ០២នាក់ និង  ដកហូតកាំភ្លើង AK-47  មួយដើម  ជាប់ពាក់ព័ន្ធនឹងការលួចចូលទៅបរបាញ់សត្វព្រៃ នៅតំបន់ការពារ បរិស្ថានខេត្តមណ្ឌលគិរី!!

ខេត្តមណ្ឌលគិរី: មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៦ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់  និង ដកហូតបាន កាំភ្លើងវែង ប្រភេទ AK-47 ចំនួន០១ដើម គ្រាប់កាំភ្លើង ០៨គ្រាប់ ព្រមទាំង វត្ថុតាងមួយចំនួនទៀត ខណៈដែល ពួកគេលួចចូលក្នុងដែនជម្រកសត្វព្រៃស្រែពក ដើម្បីបរបាញ់សត្វព្រៃដោយខុសច្បាប់ នៅចំណុចអូរអង្ហែង ស្ថិតក្នុងភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា:ជនសង្ស័យទាំង០២នាក់នេះ  មានឈ្មោះ -ខ្វេះ ណាន់ ភេទ ប្រុស អាយុ៥១ឆ្នាំ និងម្នាក់ទៀត ឈ្មោះ សុភី សូត្រ ភេទ  អាយុ៤៨ឆ្នាំ។

អ្នកទាំង០២នាក់ គឺ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅក្នុងឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង ០២ នាក់ ត្រូវបាន មន្ត្រីសមត្ថកិច្ចជំនាញ នាំខ្លួនមកសាកសួរ និងកសាងសំណុំរឿង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN