ព្រះសីហនុ៖បុរសម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីត្រូវបានក្រុមជនសង្ស័យប្រើកាំបិតកាប់ប្រហារ ខណៈមិនធ្លាប់ស្គាល់គ្នាពីមុន ដោយសារមូលហេតុកាប់កាត់សាញ។ ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅផ្លូវបេតុងលើភ្នំ៣៥ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។យោងតាមសមត្ថកិច្ច ជនរងគ្រោះឈ្មោះ សម្បត្តិ ហៅ វ៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំ បានរងរបួសដោយសារការកាប់ប្រហារនៅត្រង់ក ទ្រូង និងដៃខាងឆ្វេង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ។ក្រោយពីបើកការស្រាវជ្រាវ កម្លាំងនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលក្នុងនោះមានអ្នកពាក់ព័ន្ធជាសហចារី៣នាក់ អ្នកលាក់បាំងតម្រុយ១នាក់ និងអ្នកមិនប្តឹងបរិហារបទឧក្រិដ្ឋ១នាក់ ។សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃ៤គ្រឿង កាំបិត២ដើម និងម៉ូតូ២គ្រឿង ព្រមទាំងឯកសារ និងសម្ភារមួយចំនួនទៀត ។បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕រក្សាសិទ្ធដោយ៖សុទ្ធលី







