ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទស្សនាកម្សាន្ត និង លំហែកាយនៅតំបន់រមណីយដ្ឋានធម្មជាតិខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទស្សនាកម្សាន្ត និងលំហែកាយនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតនានា ក្នុងខេត្តមណ្ឌលគិរី ដែលជាខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏លេចធ្លោរបស់កម្ពុជា។

យោងតាមការប្រកាសរបស់មន្ត្រីមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី កាលពី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអោយដឹងថា: សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទស្សនាកម្សាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលក្នុងខេត្តនេះ។

វត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីររូបនៅលើទឹកដីខេត្តមណ្ឌលគិរី បានបង្កើតនូវបរិយាកាសដ៏កក់ក្ដៅ និងនាំមកនូវមោទនភាពសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ខណៈមណ្ឌលគិរីត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ ជាមួយនឹងទេសភាពព្រៃភ្នំ ខ្យល់អាកាសបរិសុទ្ធ និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម