ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសហការគ្នាដើម្បីការពារសហគមន៍ និងចាប់ខ្លួនឧក្រិដ្ឋជនមកផ្ដន្ទាទោស

ស្ថានទូតអាមេរិកបានចេញផ្សាយព័ត៏មានឲ្យដឹងថា អង្គភាពស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌក្រៅប្រទេសរបស់ស្ថានទូតអាមេរិក រួមជាមួយអ្នកជំនាញមកពីនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងផ្នែកស៊ើបអង្កេតព្រហ្មទណ្ឌនៃកងទ័ពជើងគោកសហរដ្ឋអាមេរិក បានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រសួងយុត្តិធម៌របស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពអនុវត្តច្បាប់រួមគ្នា។
ក្នុងអំឡុងពេលនៃការផ្លាស់ប្ដូរបទពិសោធន៍នេះ អ្នកជំនាញសហរដ្ឋអាមេរិកបានបង្ហាញអំពីបច្ចេកវិទ្យាស្កេនម្រាមដៃ និងផ្ទៀងផ្ទាត់ជីវមាត្រទំនើប ដែលជាការចាប់ផ្ដើមនៃការឆ្ពោះទៅរកកិច្ចសហការលើការស៊ើបអង្កេតបទល្មើសដែលលឿន និងមានប្រសិទ្ធភាពជាងមុន។
ភាពជាដៃគូដែលកាន់តែរឹងមាំ ប្រកបដោយការស៊ើបអង្កេតកាន់តែវៃឆ្លាត ដែលទប់ស្កាត់មិនឱ្យឧក្រិដ្ឋជនបង្កភាពអនាធិបតេយ្យក្នុងសង្គម និងផ្ដល់ការការពារទាំងពលរដ្ឋកម្ពុជា និងអាមេរិកឱ្យទទួលបានសុវត្ថិភាពដូចគ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម