ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ថា អាជ្ញាធរបានឱ្យដឹងថាចំនួនអ្នកស្លាប់ ដោយសាររលំបាក់អគារកើនឡើងដល់៥នាក់ ហើយមនុស្សរាប់សិបនាក់បាននឹងកំពុងបាត់ខ្លួន។
អគារពាណិជ្ជកម្មក្នុងទីក្រុង Changsha ខេត្ត Hunan ដែលមានអាផាតមិន សណ្ឋាគារ និងរោងកុន បានបាក់រលំកាលពីថ្ងៃសុក្រ ភ្លាមៗនោះក៏មានការឆ្លើយតបយ៉ាងរហ័សពីបុគ្គលិកសង្គ្រោះបន្ទាន់រាប់រយនាក់ផងដែរ។
សណ្ឋានសំណង់បានបាក់រាបស្មើដល់ដី ដែលបន្សល់នូវចន្លោះប្រហោងខាងក្នុងចំណោមអគារផ្សេងៗទៀតដែលមានភាពចង្អៀតខ្លាំងនៅក្នុងទីក្រុងChangsha បានបង្កើតឱ្យមានកំទេចកំទី និងធ្នឹមបេតុងដែលដួលរលំ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ឥឡូវ មានចំនួនប្រាំនាក់។ បន្ថែមពីនេះ មនុស្ស១០នាក់ត្រូវបានទាញចេញពីគំនរបាក់បែកដោយនៅរស់រានមានជីវិត។
ស៊ីនហួរបានរាយការណ៍ថា អ្នកនៅរស់រានមានជីវិតទីដប់ ត្រូវបានគេរកឃើញថាដឹងខ្លួននៅម៉ោងប្រហែល 12 ព្រឹក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មានមនុស្ស 23 នាក់ត្រូវបានគេជឿថាជាប់នៅក្នុងអគារ ហើយមិនមានទំនាក់ទំនងណាមួយត្រូវបានបង្កើតឡើងជាមួយនឹងអ្នកបាត់ខ្លួនចំនួន 39 នាក់ផ្សេងទៀតឡើយ។ ក្រុមអ្នកជួយសង្គ្រោះអាចស្វែងរកជនរងគ្រោះដែលនៅរស់ ដោយមានជំនួយពីសត្វឆ្កែហិតក្លិន ឧបករណ៍រាវរកជីវិត និងយន្តហោះគ្មានមនុស្សបើក ក៏ដូចជាអរគុណចំពោះការស្រែក និងការគោះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកប្រធានាធិបតី Xi Jinping មុននេះ បានអំពាវនាវឱ្យមានការស្វែងរក “គ្រប់ការចំណាយទាំងអស់” និងបានបញ្ជាឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះមូលហេតុនៃការដួលរលំនេះ។ ការដួលរលំអគារមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិន ដោយសារតែសុវត្ថិភាព និងស្តង់ដារសំណង់ខ្សោយ ក៏ដូចជាអំពើពុករលួយក្នុងចំណោមមន្ត្រីដែលទទួលបន្ទុកអនុវត្តច្បាប់៕ ប្រភព៖ ស៊ីនហួរ