Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​រង​ទណ្ឌកម្ម​” អាមេរិក ក្រុមហ៊ុន ZTE របស់​ចិន​ធ្លាក់​ក្នុង​សភាព “​គាំង​ដំណើរការ​”

​សម្ព័ន្ធ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ZTE ហាក់ដូចជា​កំពុង​ធ្លាក់​ចុះ​ក្នុង​ស្ថាន​វិបត្តិ​ធ្ងន់ធ្ងរ ក្រោយពេល​ត្រូវ​រដ្ឋការ​អាមេរិក ដាក់ទណ្ឌកម្ម​ពុំ​ប្រឆាំង​នឹង​ខ្លួន ។​

​គំរូ​ទូរស័ព្ទ​កាលី​ពរ​បស់ ZTE

ZTE បច្ចុប្បន្ន​កំពុង​លក់​ទូរស័ព្ទ​រាប់លាន​គ្រឿង​នៅ​អាមេរិក បាន​បង្ខំចិត្ត​ផ្អាក “​បណ្តា​សកម្មភាព​ស្នូល​” ក្រោយពេល​រដ្ឋកា​រលោក Trump ដាក់បទបញ្ជា​ហាមឃាត់​បណ្តា​ក្រុមហ៊ុន​អាមេរិក លក់​បរិក្ខារ ឬ​ផ្តល់​សេវា​ដល់​ក្រុមហ៊ុន​អេឡិចត្រូនិក ចិន​រហូតដល់​ឆ្នាំ ២០២៥ ។​

​តាម​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ZTE រង​ការចោទប្រកាន់​ថា បាន​បំពាន​បទបញ្ជា​ដាក់ទណ្ឌកម្ម របស់​អាមេរិក ទៅលើ​អ៊ីរ៉ង់ និង​កូរ៉េខាងជើង ប៉ុន្តែ ZTE តែង​បដិសេធ​ការចោទប្រកាន់​នេះ ។​

​តាម CNN ផលិតផល​របស់ ZTE រួម​មាន​ទូរស័ព្ទ​ឆ្លាត​វៃ និង​បរិក្ខារ​ទូរគមនាគមន៍ លែង​មាន​វត្តមាន​លក់​តាម​អន​ឡា​ញ លើ​ទីផ្សារ​អាមេរិក​តាំងពី​ថ្ងៃ​ទី ៩ ខែ​ឧសភា ម្លេះ ។​

​គួររំលឹកថា ZTE និង “​អ្នក​រួម​ស្រុក​” Huawei កំពុង​ត្រូវ​អាមេរិក​ដាក់ទណ្ឌកម្ម​ច្រើនយ៉ាង ក្នុងនោះ​មាន​ការហាមឃាត់​ថ្មី​បំផុត គឺ​មន្ទីរ​បញ្ច​កោ​ណ ពុំ​អនុញ្ញាត​ឲ្យ​ផលិតផល​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ដាក់លក់​នៅតាម​ហាង​លក់រាយ​ក្នុង​មូលដ្ឋាន​យោធា​របស់​អាមេរិក នៅ​ទូទាំង​ពិភពលោក ៕ ចន្ទ្រា​

×