Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាសាទព្រះវិហារ នៅតែជាតំបន់ទេចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរទៅលេងនៅថ្ងៃឈប់សម្រាក

ព្រះវិហារ៖ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដាឆ្នាំ ឆ្នាំ២០០៨​ ហើយការដាក់បញ្ចូលជាសម្បិត្តពិភពលោកនេះទៀតសោត បានធ្វើឱ្យប្រាសាទបុរាណរបស់ខ្មែរមួយនេះ មានឈ្មោះល្បីសុះសាយពាសពេញពិភពលោក និងមានភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិ ចូលទៅទស្សនាលេងកម្សាន្តយ៉ាងច្រើនកុះករជារៀងរាល់ឆ្នាំ។

បច្ចុប្បន្ននេះ មានភ្ញៀវទេសចរជាហូហែរ​ បានទៅទស្សនាលេងកម្សាន្តនៅតំបន់ទេសចរណ៍ប្រាសាទព្រះវិហារជាពិសេសនៅថ្ងៃឈប់សម្រាក ថ្ងៃបុណ្យ ដោយភាគច្រើនជាភ្ញៀវជាតិ រីឯភ្ញៀវអន្តរជាតិមានតិចតួចប៉ុណ្ណោះ។ហើយចំណែក កន្លែងស្នាក់នៅ និងហូបចុកវិញ នៅតំបន់ប្រាសាទក៏សម្បូរបែបផងដែរ ដោយមានទាំងផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានអាចឱ្យភ្ញៀវទេសចរបានទទួលទានយ៉ាងឆ្ងាញ់ពិសារ។

គួរបញ្ជាក់ថា សម្រាប់មធ្យោបាយធ្វើដំណើរឡើងទៅកាន់ប្រាសាទព្រះវិហារ ភ្ញៀវទេសចរអាចទៅទិញសំបុត្រឡាន ឬម៉ូតូ នៅកន្លែងទទួលភ្ញៀវ ដោយសម្រាប់ជនជាតិខ្មែរ គឺមិនគិតលុយទេ ប៉ុន្តែភ្ញៀវអន្តរជាតិក្នុងម្នាក់ ១០ដុល្លារ។ សម្រាប់សំបុត្រឡាន ដែលភ្ញៀវជួលជិះវិញ គឺមានឡានមួយគ្រឿង ទាំងឡើងទាំងចុះតម្លៃ ១០ម៉ឺនរៀល ដោយឡានមួយគ្រឿង ដាក់បានមនុស្ស ៦នាក់។ ចំពោះម៉ូតូជិះ ក្នុងមនុស្សម្នាក់ តម្លៃ ២៥០០០រៀល៕

×