Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំពាណិជ្ជកម្មទ្វេភាគីរវាង អាស៊ាន និងសហរដ្ឋ​អាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់កើនឡើង

ភ្នំពេញ៖ ទិន្នន័យការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងសហរដ្ឋអាមេរិក (គិតលើទំនិញ) នៅឆ្នាំ ២០២១ សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ៣៧៩ ពាន់លានដុល្លារ បានកើនឡើង ២៣,៤៦% បើធៀបនឹងឆ្នាំ ២០២០។

ដោយឡែកការនាំចេញទំនិញរបស់អាស៊ានទៅសហរដ្ឋអាមេរិក មានតម្លៃទឹកប្រាក់ប្រមាណ ២៨៥ពាន់លានដុល្លារ បានកើនឡើង ២៣,៦១% ខណៈការចេញរបស់អាមេរិកមកអាស៊ានមានតម្លៃសរុបប្រមាណ ៩៣,៨៤ពាន់លានដុល្លារ បានកើនឡើង ២២,៩៧% បើធៀបនឹងឆ្នាំ ២០២០។

សហរដ្ឋអាមេរិក គឺជាប្រភពវិនិយោគបរទេសធំបំផុតទាំង ៣នៅអាស៊ាន រួមមានសហភាពអឺរ៉ុប អាមេរិក និងជប៉ុន ខណៈចិនឈរនៅលំដាប់ទី ៤។ ជាមួយគ្នានេះ ស​ហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។

ការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញផ្សាយទិន្នន័យថា កម្ពុជា នាំចេញមុខទំនិញទៅកាន់ទីផ្សារអាមេរិក នៅត្រីមាសទី១ ឆ្នាំនេះ បានកើនឡើងជាង ៥០ភាគរយ​។ ប្រទេសកម្ពុជា បាននាំចេញមុខទំនិញទៅកាន់សហរដ្ឋអាមេរិក នៅត្រីមាសទី ១ឆ្នាំ ២០២២នេះ បានកើនឡើង ៥០,៦៧ភាគរយ ដល់ ២.៨០៧លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្ន័យដែលបានបង្ហាញទៀតថា ការនាំចូលរបស់កម្ពុជា ពីសហរដ្ឋអាមេរិកមកវិញ នៅចន្លោះពីខែមករា ដល់ខែមីនា ឆ្នាំ ២០២២ មានតម្លៃទឹកប្រាក់សរុបចំនួន ១០៩,៥លានដុល្លារ បានកើនឡើង ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការដោះដូរទំទំនិញវាងអាស៊ាន និងអាមេរិក ឆ្នាំ ២០២១ មានតម្លៃទឹកប្រាក់សរុប ៣៧៩ពាន់លានដុល្លារ កើនឡើងជាង ២៣%

ការវិនិយោគរបស់អាមេរិកនៅអាស៊ាន មានតម្លៃ ៣២៨,៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ (ភាគហ៊ុន) ភាគច្រើនទៅលើការផលិត និងការលក់ដុំ កើនឡើងជាង ៣%៕

×