រាត្រីសមោសរកម្ពុជា បានបើកដំណើរការនៅ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាទីក្រុងដាវ៉ូស ប្រទេសស្វីសល្ងាចថ្ងៃទី២៤ ខែឧសភា ដោយមានវត្តមានប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំធ្វើជាលើកដំបូងដោយក្រុមហ៊ុន WORLDBRIDGE GROUP បង្ហាញអំពីវត្តមានប្រទេសកម្ពុជានៅក្នុង វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាទីក្រុង Davos ប្រារព្វធ្វើនៅសណ្ឋាគារ AlpenGold ដ៏មានកិត្យានុភាព ដោយមានភ្ញៀវកិត្តិយសអញ្ជើញដល់ពេញបន្ទប់ ដែលរួមមានទាំងរដ្ឋមន្ត្រី នាយកប្រតិបត្តិមកពីក្រុមហ៊ុនចម្រុះជាតិសាសន៍ និងអ្នកបង្កើតគោលនយោបាយពិភពលោកផងដែរ ថែមទាំងមានការសុន្ទរកថាស្វាគមន៍ ប្រកបដោយសេចក្តីថ្លៃថ្នូរ ថ្លៃងជូនដោយ អ្នកឧកញ៉ា សៀ រិទ្ធី អមដោយសុន្ទរកថា ដ៏ឧដុង្គឧត្តម ពី សម្តេចតេជោ ហ៊ុន សែន ប្រកបដោយកិត្តិយស ដ៏ខ្ពង់ខ្ពស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ រាជរដ្ឋាភិបាល ព្រះរាជាណាចក្រ កម្ពុជា មានប្រសាសន៦ថា៖ “ខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយនេះក៏ជាលើកដំបូងផងដែរសម្រាប់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ នៃ “រាត្រីសមោសរកម្ពុជា” (Cambodia Night) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃ វេទិកាសេដ្ឋកិច្ចពិភពលោក។ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញដល់អ្នកវិនិយោគ និងអ្នកទេសចរទាំងឡាយអំពីសមិទ្ធផលកន្លងមក និងអំពីកាលនុវត្តភាពដ៏មានសក្តានុពលរបស់កម្ពុជា រួមទាំង ឱកាសវិនិយោគ វប្បធម៌ ប្រពៃណី អាហារ និងសក្តានុពលផ្សេងៗជាច្រើនទៀត”។
អ្នកឭកញ៉ា សៀ ឫទ្ធី ថ្លែងថា៖“វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាការប្រមូលផ្តុំនៃសារៈសំខាន់ជាសកល។ យើងមានមោទនភាពក្នុងការជួយចែករំលែកកម្ពុជាជាមួយលោក លោកស្រី ជាមេដឹកនាំទាំងអស់ដែលមានវត្តមាននាពេលនេះ ហើយបញ្ជាក់ការពិតថា “ប្រទេសកម្ពុជាគឺជាកន្លែងដ៏ល្អសម្រាប់ ការវិនិយោគ និងធុរកិច្ច”។
ឆ្នាំនេះ ក្រុមហ៊ុន WorldBridge Group បានក្លាយជាក្រុមហ៊ុនកម្ពុជាដំបូងគេដែលបានក្លាយជា សមាជិកស្ថិតក្នុងកម្រិតដៃគូសហការ របស់ វេទិកាសេដ្ឋកិច្ចពិភពលោក( WEF) ។ “ទីក្រុងដាវ៉ូស [Davos] បានប្រមូលផ្តុំមេដឹកនាំពិភពលោកមានចំនួនប្រមាណជិត 2,500 ដើម្បីមកចូលរួមសម្តែងយោបល់ដោះស្រាយបញ្ហាប្រឈមនានាបច្ចុប្បន្ន ក្នុងអំឡុងពេលនៃ ការបង្កើនអក្ខោសានកម្មសេដ្ឋកិច្ច (HEIGHTENED POLARIZATION)នេះ។ មានប្រមុខថ្នាក់ដឹកនាំរដ្ឋប្រមាណជាង ៥០ រដ្ឋ និង វត្តមានប្រមុខរដ្ឋាភិបាលស្ថិតក្នុងចំណោមអ្នកតំណាងរដ្ឋាភិបាលចំនួន 300 ដែលនឹងត្រូវឡើងថ្លែងចែករំលែកយោបល់អំពី ចក្ខុវិស័យសម្រាប់ពិភពលោក របស់គេរៀងៗខ្លួននាព្រឹត្តិការណ៍នេះ។ អ្នកដឹកនាំជាង 1,250 នាក់ មកពីវិស័យឯកជននឹងចូលរួមជាមួយអ្នកច្នៃប្រឌិតសកល និងអ្នកត្រួសត្រាយបច្ចេកវិទ្យាជិត 100 ដែលជាបច្ចេកវិទ្យាដ៏ជោគជ័យបំផុតរបស់ពិភពលោក នឹងការចាប់ផ្ដើមអាជីវកម្ម និងផ្តើមការពង្រីកទំហំអាជីវកម្មរបស់គេ»។
ភ្ញៀវដែលមកចូលរួមក្នុងពិធីនេះ ទទួលបានការចូលរួមទទួលទានអាហារ ដែលរៀបចំដោយមេចុងភៅដ៏ល្បីរបស់កម្ពុជាគឺ គឹម សានប៉ុល និង គឹម សាន សុខ ដែលល្បីខាងការរចនាមុខម្ហូបអាហារបែបទំនើបតាមប្រពៃណីខ្មែរ នៅភោជនីយដ្ឋាន Sombok ក្នុងរាជធានីភ្នំពេញ។ ពួកគេបានធ្វើដំណើរទៅប្រទេសស្វីសដើម្បីរៀបចំអាហារផ្តាច់មុខសម្រាប់ព្រឹត្តិការណ៍នេះ។ មានការផ្តល់ជូនផងដែរនូវគំរូស្រា ស្រាបៀ និងស្រាដែលផលិតនៅប្រទេសកម្ពុជា អាហារសម្រន់ប្រពៃណី៕