Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាជូនសមាគមវិនិយោគិនកាណាដាប្រមាណ៦០រូប ក្នុងក្រុងម៉ុងត្រេអាល់

ម៉ុងត្រេអាល់ កាណាដា៖ កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបជាមួយសមាគមវិនិយោគិនកាណាដា ក្រោមការសម្របសម្រួលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជាប្រចាំក្រុងម៉ុងត្រេអាល់ និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកេបិច, អភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់, និងធុរជនប្រមាណ៦០រូបអញ្ជើញចូលរួម ដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ថ្នាក់ដឹកនាំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចែករំលែកអំពីព័ត៌មានជាមូលដ្ឋាននានាសម្រាប់កិច្ចការងារវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនទាំងអស់ដែលបានចូលរួម។ បន្ថែមពីនេះ ក្រៅអំពីសក្ដានុពលដែលបានបង្ហាញឡើងដោយតំណាងរដ្ឋាភិបាលកម្ពុជា ក៏មានការចូលរួមចែករំលែកបទពិសោធន៍ជោគជ័យរបស់វិស័យឯកជនទាំងកម្ពុជា និងកាណាដាផ្ទាល់ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្ដែង ក៏បានមានការចូលរួមចែករំលែកបទពិសោធន៍ជោគជ័យពីលោក David Pellerin អំពីអាជីវកម្ម Circle K របស់ខ្លួន នៅប្រទេសកម្ពុជាផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×