Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភពលោកអាចនឹងជួបវិបត្តិកង្វះស្បៀងអាហារ និងថាមពល នៅឆ្នាំ ២០២៣ បើមិនមានដំណោះស្រាយទាន់ពេលវេលាលើបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន

ស្វីស៖ នៅក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្ត្រ ស្តីពីអាស៊ាន តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា» នៅទីក្រុងដាវ៉ូស ប្រ ទេសស្វីស នាថ្ងៃទី ២៤ខែឧសភា ឆ្នាំ ២០២២ ក្នុងអំឡុងពេលសម្តេចតេជោដឹកនាំគណៈប្រតិ ភូកម្ពុជាអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២នេះ បានបង្ហាញការព្រួយបារម្ភថា នៅឆ្នាំ ២០២៣ខាងមុខនេះ ពិភពលោកអាចនឹងជួបវិបត្តិកង្វះស្បៀងអាហារ ដោយសារប្រទេសផលិតស្រូវសាឡីធំៗរបស់ពិភពលោកមួយចំនួនកំពុងជួបបញ្ហា ហើយប្រសិនបើមិនមានដំណោះស្រាយបានទាន់ពេលវេលាលើបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ វិបត្តិនេះនឹងជះឥទ្ធិពលកាន់តែធ្ងន់ធ្ងរ។

បញ្ហាសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឱ្យទីផ្សារពាណិជ្ជកម្មនៅលើពិភពលោករាំងស្ទះ ជាពិសេសបញ្ហាកង្វះស្បៀងអាហារ និងផលិតកម្មប្រេងនៅលើពិភពលោក។  

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពិភពលោកពេលនេះ កំពុងតែប្រឈមនឹងវិបត្តិថាមពលឡើងថ្លៃ ដែលកើតចេញពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន ហើយនៅឆ្នាំ ២០២៣ខាងមុខ អាចនឹងមានវិបត្តស្បៀងមកដល់ព្រោះតំបន់ផលិតស្រីសាឡីមួយចំនួនកំពុងជួបបញ្ហា ប៉ុន្តែសម្រាប់តំបន់អាស៊ាននឹងមិនជួបបញ្ហាធ្ងន់ធ្ងរខ្លាំងនោះទេ ដោយសារប្រទេសជិតពាក់កណ្តាលនៅអាស៊ាន គឺជាប្រទេសផលិតស្រូវ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ឥឡូវនេះ ប្រទេសនានាដែលមិនប្រឈមផ្ទាល់នឹងបញ្ហា កំពុងជួបនឹងគ្រោះទ្វេទិស គ្រោះម្ខាងគឺចេញមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែគ្រោះម្ខាងទៀត គឺចេញមកពីទណ្ឌកម្មតែម្តង»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ការដាក់ទណ្ឌកម្មនេះគួរតែត្រូវបានបញ្ឈប់ព្រោះមិនបានផ្តល់ផលប្រយោជន៍អ្វីនោះទេ តែផ្ទុយទៅវិញសូម្បីតែប្រទេសដែលដាក់ទណ្ឌ កម្មលើរុស្ស៊ីក៏ខាតខ្លួនឯងដែរ កុំថាឡើយប្រទេសដែលមិនជាប់ពាក់ព័ន្ធ៕

spot_img
×