ឆ្នាំជូត ៖ ការងារ អំណោយផលល្អបំផុត គ្រប់យ៉ាងប្រព្រឹត្តទៅត្រូវតាមផែនការ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ កើនសម្ពាធ អំពីការរកចំណូល ។ មនោញ្ចេតគួរមានភាពជឿជាក់លើគ្នាក្នុងរឿងមនោសញ្ចេតគួរមានភាពជឿជាក់លើគ្នាក្នុងរឿងមនោសញ្ចេតនា៕
ឆ្នាំឆ្លូវ ៖ ការងារ មិនល្អ ផ្លូវចិត្តមិនសប្បាយឥទ្ធិពលអសកម្មដល់ទិន្នផលការងារ ត្រូវខំសម្រួលស្មារតីមកវិញ ។ លុយកាក់ ជាថ្ងៃមិនសមស្របសម្រាប់ការថ្លែងរកលាភ ។ មនោសញ្ចេតនា គួរចេះក្តាប់ឱកាសល្អនៅចំពោះមុខ ។
ឆ្នាំខាល ៖ ការងារថ្ងៃនេះត្រូវប្រយ័ត្នបញ្ចៀសកុំឲ្យមានកំហុសក្នុងការងារ ។ លុយកាក់ ធម្មតាមិនត្រូវលោភលន់ហួសក្នុងបញ្ហាលុយ កាក់ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។
ឆ្នាំថោះ ៖ ការងារ មានកើតរឿងរំខានចិត្តច្រើន ត្រូវតាំងចិត្តប្រឈមដោះស្រាយ ។ លុយកាក់ ចាយវាយត្រូវសន្សំសំចៃ ព្រោះចំណូលមិននឹងនរ ។ មនោសញ្ចេតនាគួរមានភាពក្លាហានក្នុងការបង្ហាញទឹកចិត្តចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំរោង ៖ ការងារត្រូវសហការឲ្យបានល្អជាមួយអ្នករួមការងារ កុំបង្កទំនាស់នៅកន្លែងធ្វើការ ។ លុយកាក់ មានអ្នកជួយជ្រោមជ្រែងហេតុនេះអ្នកមិនត្រូវបោកប្រាស់ក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា មិនត្រូវតឹងតែងគាបសង្កត់ផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំម្សាញ់ ៖ ការងារ ត្រូវខំប្រឹងប្រែងបន្ថែមទៀត ទើបអាចឈានឡើងខ្ពស់មួយជំហានទៀត ។ លុយកាក់ ស្ថិរភាព ចំណូលមានជា ប្រចាំដូចធម្មតា ។ មនោសញ្ចេតនាមានរឿងមិនសប្បាយចិត្តខ្លះនាំឲ្យឥទ្ធិពលមិនល្អដល់មនោសញ្ចេតនា រវាងអ្នកនិងគូស្នេហ៍ ។
ឆ្នាំមមី ៖ កើតមានរឿងក្រៅបំណងជាច្រើនធ្វើឲ្យអ្នកដោះស្រាយមិនទាន់ ចូរនឹងនរប្រឈមបញ្ហាគ្រប់យ៉ាងនឹងកន្លងផុត ។ លុយកាក់ ថ្ងៃនេះអាចមានបាត់បង់របស់របរតិចតួច ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តី កុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំមមែ ៖ ការងារ ជួបឧបសគ្គច្រើន ប្រយ័ត្នកុំឲ្យកើតមានកំហុសឆ្គង ។ លុយកាក់ ចំណាយច្រើនជាងចំណូល មុនទិញរបស់អ្វីត្រូវថ្លឹងថ្លែងឲ្យមែនទែន ។
ឆ្នាំវក ៖ ការងារ មិនមានបញ្ហាអ្វីគួរឲ្យបារម្ភ ទោះជួបការលំបាកខ្លះៗ តែនៅតែអាចដោះស្រាយបាន។ លុយកាក់ថ្ងៃនេះទុកដាក់កាបូបប្រុងឲ្យមធ្យ័ត ព្រោះអាចជួបរឿងស៊យ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំរកា៖ ការងារ រីកចម្រើនល្អ ត្រូវចេះផ្តល់យោបល់ឲ្យអ្នកជុំវិញខ្លួនដឹងពីបំណងក្នុងការងាររបស់អ្នក ។ លុយកាក់ គួរក្តាប់ឱកាសឲ្យទាន់ក្នុងការរកលុយនាថ្ងៃនេះ ។ មនោសញ្ចេតនាកុំឲ្យការងារឥទ្ធិពលមិនល្អដល់រឿងមនោសញ្ចេតនា ៕
ឆ្នាំចរ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំកុរ ៖ការងារ ប្រយ័ត្នមានអ្នកលួចឈ្នានីសពីក្រោយខ្នង ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ ខ្ទង់ចំណាយកាន់តែមានច្រើន ។ មនោសញ្ចេតនាចិត្តមិនសប្បាយជះឥទ្ធិពលអាក្រក់ដល់ចំណងស្នេហ៍របស់អ្នក ៕