ភ្នំពេញ៖ កិច្ចប្រជុំអន្តរក្រសួងដើម្បីណែនាំពីគោលការណ៍រៀបចំធាតុចូលសម្រាប់រៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ នាសណ្ឋាគារភ្នំពេញ ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធីបតីភាពរបស់ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ កម្ពុជាពិតជាមានមោទនភាពខ្ពស់ណាស់ ចំពោះផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាន ហើយមោទនភាពខ្ពស់ទាំង៦ចំនុច ដែលត្រូវបានទទួលស្គាល់ជាសកលនោះ គឺ៖១. ប្រជាជនកម្ពុជាបានរស់នៅក្នុងសន្តិភាពពេញលេញ គ្មានការភ័យខ្លាច។
២.ជាប្រទេសដែលត្រូវបានគេមកជួយដោះស្រាយទំនាស់ផ្ទៃក្នុងពេលនេះបាន បញ្ជូនមនុស្សមន្ត្រីរបស់កម្ពុជាទៅជួយបណ្តាប្រទេសមួយចំនួនវិញ និងក្លាយជា ម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំធំៗជាច្រើនដែលមានមេដឹកនាំប្រទេសមហាអំណាច ទាំងអស់លើសកលលោកមកចូលរួម។
៣.ជាប្រទេសដែលខ្វះស្បៀងអាហារ ទៅជាប្រទេសនាំស្បៀងទៅផ្តត់ផ្គង់ទីផ្សារក្រៅ ប្រទេស។
៤. ជាប្រទេសដែលមានការភ័យខ្លាច ទៅជាប្រទេសដែលកំពុងទាក់ទាញបានទេស ចរណ៍ដ៏ច្រើនមកទស្សនានិងស្នាក់នៅ និងអាចដើរហើគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ ៥. ជាប្រទេសដែលមានចំណូលប្រជាជនទាបប្រមាណ ២០០ដុល្លារអាមេរិក នៅក្នុង ទស្សវត្សរ៍ឆ្នាំ២០០០ កើនមកដល់ប្រមាណជិត១៥០០ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ជាពិសេស បានឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតទាប។ និង៦. ជាប្រទេសដែលប្រជាជន រស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រ រង្វង់៥០ភាគរយ នៅ ក្នុងឆ្នាំ២០០៧ ធ្លាក់មកទាបជាង ១៣,៥ភាគរយ នៅក្នុងឆ្នាំ២០១៤ និង បន្តធ្លាក់ចុះជាបន្តទៀត។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ គឺជាឯកសារដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលនឹងបង្ហាញជាលម្អិតនូវ សកម្មភាព កម្មវិធី និង គម្រោងសំខាន់ៗ ដែលនឹងត្រូវ អនុវត្ដដោយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅធ្វើឲ្យបានសម្រេចនូវបណ្ដាគោលដៅអាទិភាពរបស់ជាតិ ដូចមានចែងនៅក្នុង យុទ្ធសាស្ដ្រចតុកោណ ដែលជារបៀបវារៈគោល នយោបាយសង្គម សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា។
កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនេះ គឺត្រូវបានតាក់តែងឡើងនិង អនុម័តដោយផ្អែកលើការវាយតម្លៃលទ្ធផលការងារដែលបានអនុវត្ដក្នុងនីតិកាលទី៥ និង ដោយផ្អែកលើឆន្ទៈ និង បំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងផ្អែកលើបរិការណ៍ជាតិ និង អន្ដរជាតិ មកធ្វើអាទិភាវូបនីយកម្ម នូវបណ្ដាអាទិភាព ដែលត្រូវបានដាក់ចេញមក ហើយ រៀបចំលម្អិត សម្រិតសម្រាំង សម្រួចបន្ថែម សំដៅរំលេចឲ្យចេញជារបៀបវារៈគោលនយោ បាយសង្គម សេដ្ឋកិច្ចរបស់កម្មវិធីនយោបាយនេះ និង ឲ្យចេញជាកញ្ចប់អាទិភាពនៅតាម បណ្ដាវិស័យសំខាន់ៗនានាដែលមានលក្ខណៈជាប្រព័ន្ធ ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា និង យោងគ្នាទៅវិញទៅមកសម្រាប់ជាមូលដ្ឋានឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរួម របស់ ជាតិ។ ដូច្នេះ របៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ចនេះ គឺជាបេសកកម្ម និង ការប្ដេជ្ញាចិត្ដយ៉ាងហ្មឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពកែទម្រង់ ដើម្បីពង្រឹង គុណភាពអភិបាលកិច្ច និង ទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងកម្រិតខ្ពស់ ដែលជាកត្ដាដ៏ចាំបាច់ បំផុតសម្រាប់ធានាចីរភាពនៃការអភិវឌ្ឍ និង ការកាត់បន្ថយភាពក្រីក្រ។
ក្នុងន័យនេះ រាជ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ផ.យ.អ.ជ. គឺជាឧបករណ៍មួយដ៏សំខាន់សម្រាប់អនុវត្ដ គោលនយោបាយអាទិភាពទាំងឡាយ សំដៅឈានទៅសម្រេចបាននូវបណ្ដាគោលដៅ និងចំណុចដៅ អាទិភាពរបស់ជាតិ ហើយការអនុវត្ដប្រកបដោយជោគជ័យនូវ ផ.យ.អ.ជ. ២០១៩-២០២៣ ទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងរួមចំណែកយ៉ាងច្រើននៅក្នុងការធ្វើឲ្យ សម្រេចបាននូវបណ្ដាគោលដៅអាទិភាពរបស់ជាតិ ដូចបានកំណត់នៅក្នុងកម្មវិធីនយោបាយ ដំណាក់កាលថ្មី ៕ ដោយ៖បញ្ញាស័ក្តិ