កំពង់ឆ្នាំង៖ បុរសម្នាក់ជាម្ចាស់សិប្បកម្មផលិតទឹកសុទ្ធ ស្រុកទឹកផុស ត្រូវឃាតករមិនស្គាល់អត្តសញ្ញាណ ប្រើប្រាស់កាំភ្លើង AK បាញ់៣គ្រាប់ ស្លាប់នៅក្នុងផ្ទះ ដោយសង្ស័យជាករណីគំនុំ នៅម៉ោងជិត ៨យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
នគរបាលមូលដ្ឋានស្រុកទឹកផុស បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហឿន អាយុ៦១ឆ្នាំ ជាម្ចាស់សិប្បកម្ម ផលិតទឹកសុទ្ធមួយក្នុងភូមិ ឃុំខាងលើ។
ពាក់ព័ន្ធទៅនឹងករណីនេះ សមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនដៃដល់ និងរកមូលហេតុពិតដែលបង្កើឲ្យមានករណីឃាតកម្មយ៉ាងសាហាវព្រៃផ្សៃនេះ៕ ដោយ៖បញ្ញាស័ក្តិ