កណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្កឡើងរវាងម៉ូតូនិងម៉ូតូបុកប៉ះគ្នាហើយខ្ទាតចូលក្រោមរថយន្តធំបណ្តាលឲ្យកិនស្លាប់៣នាក់ (កូនក្នុងពោះ១នាក់) របួសធ្ងន់កុមារី១នាក់ របួសស្រាល៣នាក់ប្រុស ខូចខាតធ្ងន់ម៉ូតូ២គ្រឿង រថយន្តធំខូចស្រាល១គ្រឿង នៅថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៩យប់ ចំណុចភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាលលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣៦-៣៧។
នគរបាលមូលដ្ឋានស្រុកពញាឮ បានបញ្ជាក់ពីរឿងហេតុនេះថា នៅវេលាកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគីវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CW 9392 បើកបរក្នុងទិសដៅ ពីកើតទៅលិច ដោយឈ្មោះធ្លក សុផល ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិស្រែចិន្ដា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ដែលស្លាប់កន្លែងកើតហេតុបានឌុបប្រពន្ធរួមដំណើរឈ្មោះចាន់ សុខឃីម មានទីលំនៅជាមួយគ្នា ស្លាប់ទាំងកូនក្នុងផ្ទៃ និងមានកូនរួមដំណើរម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ បានរងរបួសធ្ងន់ បញ្ជូននៅមន្ទីរពេទ្យគុន្ធបុប្ផា លុះបើកបរមកដល់កន្លែងកើតហេតុ បានឡើងវ៉ារថយន្តខាងលើ (រថយន្តដែលកិន) ក៏ជ្រុលទៅប៉ះដៃចង្កូត ជាមួយម៉ូតូដែលបើកបរបញ្ច្រាសទិស ពីលិចទៅកើត អ្នកបើកបរឈ្មោះឆួ ឆាងឈុន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិកំពង់ចុះវា ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល រងរបួសស្រាល និងអ្នករួមដំណើឈ្មោះណែម សុខាវីត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិប្រក់ក្តារ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល របួសស្រាល និងអ្នករួមដំណើរឈ្មោះប៉ាន កុសល ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិចេតីយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល របួសស្រាល ដោយអ្នកទាំង៣បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ ខណៈម៉ូតូទាំងពីរប៉ះគ្នា ម៉ូតូម៉ាកវីវ៉ា ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ក៏ខ្ទាតទៅចូលក្រោមរថយន្ត ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B 9354 ប្រភេទដឹកទំនិញធុនធំ ដែលកំពុងបើកបរ ក្នុងទិសដៅពីកើតទៅលិច ដោយឈ្មោះព្រាប ធាភេទ ប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិ កំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានឃាត់ខ្លួន កិនស្លាប់ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ បច្ចុប្បន្ននគរបាលជំនាញ កំពុងបន្តនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ