Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ៖ បទប្បញ្ញត្តិ នៃវិស័យពាណិជ្ជកម្មអេឡិច​ត្រូនិក បង្ហាញពីភាពខុសគ្នារវាងអាជីវកម្មបែបប្រពៃណី និងពាណិជ្ជកម្មអេឡិចត្រូនិក

ភ្នំពេញ៖ ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បម្រើ​ជា​មូលដ្ឋាន​គតិយុត្ត ​ដ៏មាន​សារៈសំខាន់​ដល់​ការអភិវឌ្ឍនៃ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាពិសេស​ការពារ​ផលប្រយោជន៍ និង​កសាង​ទំនុកចិត្ត​ខ្ពស់​ដល់​អ្នកប្រើប្រាស់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិកនេះ ក៏ដូចជា​ទាក់ទាញ​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។

អ្នកជំនាញលើកឡើងថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជា បាន​ស្វែងរកបទប្បញ្ញត្តិច្បាស់​លាស់ និងស្របគ្នាក្នុងតំបន់។ លោក Christopher McCarthy នាយកប្រតិបត្តិនៃទីភ្នាក់ងារទីផ្សារក្នុងស្រុកនៃ Mango Tango ត្រូវបានដកស្រង់សម្តីដោយបណ្តាញព័ត៌មានថា បទប្បញ្ញត្តិបច្ចុប្បន្នជាច្រើន ខ្វះភាពច្បាស់​លាស់លើភាពខុសគ្នារវាងអាជីវកម្មបែបប្រពៃណី និងពាណិជ្ជកម្មអេឡិចត្រូនិក។

​លោកបន្តថា ការកើនឡើងនៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) របស់កម្ពុជា ទាមទារនិយមន័យច្បាស់លាស់នៃច្បាប់ និងបទប្បញ្ញត្តិ ដោយនិយតករ ដែលដោះស្រាយកង្វល់នៃភាពមិនប្រាកដប្រជានៃទីផ្សារ ខណៈដែលរក្សាបាននូវភាពស្របគ្នានៅក្នុងតំបន់។ នេះបើយោងតាមភាគីពាក់ព័ន្ធដែលបានពិភាក្សាអំពីតម្រូវការពន្ធ និងអាជ្ញាបណ្ណនៅក្នុងកិច្ចពិភាក្សាដែលរៀបចំដោយ DFDL ជាសហគ្រាសវិនិយោគផ្នែកច្បាប់ និងពន្ធ ក្នុងប្រទេសកម្ពុជា។

សូមរំលឹកថា ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក និងការការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ ២០១៩ ជាមួយនឹងក្រឹត្យ និងអនុក្រឹត្យជាបន្តបន្ទាប់ ក្នុងគោលបំណងកំណត់ចំណាត់ថ្នាក់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាតម្រូវការចុះបញ្ជី និងពន្ធសម្រាប់ក្រុមហ៊ុនទាំងក្នុងស្រុក និងបរទេស៕

spot_img
×